សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នគរបាល​ព្រហ្មទណ្ឌ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​អំពើលួចផ្លាកលេខរថយន្ត (មានវិដីអូ)

កាលពី​ថ្ងៃ​ទី​០​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​១​៤​ និង​០​០​ នាទី​​ កម្លាំង​ជំនាញ​របស់​ការិ​យាល័យ​​ បាន​ស្រាវជ្រាវ​​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ០​១​ នាក់ នៅ​ចំណុច​ស្ថានីយ៍ប្រេងឥ​ន្ធនៈ PTT ផ្លូវ​លេខ៦​៧ សង្កាត់​ផ្សា​រថ្មី​២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​ រាជធានី​ភ្នំ​ពេញ​​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​ ស្លាក​លេខ​រថយន្ត​ ភ្នំ​ពេញ​​ ២​AP ២​៩​០​៨ ដែល​បំពាក់​លើរថយន្ត​ម៉ា​ក PORSCHE PANAMERA ពណ៌​ ខ្មៅ​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៥​៦​E០​ ផ្លូវ​លេខ ១​២​៨ ភូមិ​៤​ សង្កាត់​ផ្សា​រថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​។

កាលពី​ថ្ងៃ​ទី​ ០​១​ ខែ​ មិថុនា​ ឆ្នាំ​​ ២​០​២​០​ វេលា​ម៉ោង​ ០​១​ និង​ ៤​៥​ នាទី​​ រំលងអធ្រាត្រ បញ្ជូន​មកការិ​យាល័យ​​ចាត់ការ​តាម​នីតិ​វិធី​​មាន​ឈ្មោះ​ នួន សុភ​ក្ត្រា ហៅ ចិន ភេទប្រុស​ អាយុ​ ២​៦​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ មិន​ពិត​ប្រាកដ​​ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ៥​៧ ផ្លូវ​លេខ ៨១​ សង្កាត់​ផ្សា​រថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​

ជនរងគ្រោះ​​ឈ្មោះ​ មុំ មុនី ភេទប្រុស​ អាយុ​ ៣​៥​ ឆ្នាំ​​ ជនជាតិ​​ ខ្មែរ​ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ៥​៦​E០​ ផ្លូវ​លេខ១​២​៨ ភូមិ​៤​ សង្កាត់​ផ្សា​រថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​ ។​

សម្ភារៈបាត់បង់​ផ្លាកលេខរថយន្ត​ ភ្នំ​ពេញ​​ ២​AP ២​៩​០​៨ ចំនួន​ ០​២​ បន្ទះ

បច្ចុប្បន្ន​​ជនសង្ស័យ​ខាងលើ​ ការិ​យាល័យ​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​ ចាត់ការ​បន្តតាម​នីតិ​វិធី​​ច្បាប់​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ