សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ករណី​ផ្ទុះ​អាវុធ​ នៅ​ចំណុច​ខាងក្រោយ​វត្ត​​ឧ​ណ្ណាឡោម

ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​សែន​សុខ សូម​ធ្វើ​ការបកស្រាយ​​ និង​ជម្រាប​ប្រជា​ពលរដ្ឋ​ និង​មជ្ឈដ្ឋាន​ទូទៅ​ ជាពិសេស​​អ្នក​និយម​ប្រើ​ប្រាស់​បណ្តា​ញ​សង្គម​ហ្វេសបុកទាំង​អស់​ឲ្យ​បាន​ជ្រាបថា ករណី​ផ្ទុះ​អាវុធ​នៅ​យប់ថ្ងៃ​ទី​០​៧ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ នៅ​ចំណុច​ខាងក្រោយ​វត្ត​​ឧ​ណ្ណាឡោម គឺ​ជា​ករណី​ដេញ​បង្ក្រាប​ជនសង្ស័យ​លើករណី​ប្រើ​ប្រាស់​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​​ ។​

នៅ​ថ្ងៃ​ទី​០​៨ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​០​៣​ និង​៣​០​នាទី​​ ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ទឹក​ថ្លា​ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​០​២​នាក់ ក្នុង​ករណី​ប្រើ​ប្រាស់​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​បុរីកម្មករ​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ជនសង្ស័យ​០​២​នាក់ ៖
១​-ឈ្មោះ​​ សុវណ្ណ វិខៃ ភេទប្រុស​ អាយុ​២​៣​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​គ្មាន​​ ស្នាក់​នៅ​ភូមិ​ព្រៃ​សង្គម​ ឃុំ​ច្រស ស្រុក​មេសា​ង ខេត្ត​ព្រៃ​វែង​ ។​
២​-ឈ្មោះ​​ ប៊េត សំបូ​រ ភេទប្រុស​ អាយុ​១​៨ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​គ្មាន​​ ស្នាក់​នៅ​ភូមិ​ព្រៃ​សង្គម​ ឃុំ​ច្រស ស្រុក​មេសា​ង ខេត្ត​ព្រៃ​វែង​ (ដកហូត​ ម៉ូតូ​០​១​គ្រឿង​ ម៉ា​កលែត ពណ៌​ក្រហម ពាក់ស្លាក​លេខ​ព្រៃ​វែង​ 1G-៦​១​០​៧ ។​

មុនពេល​កើត​ហេតុ​ កម្លាំង​ល្បាត​របស់​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​សែន​សុខបាន​ធ្វើ​ការល្បាត​ដល់ចំណុច​កើត​ហេតុ​ បាន​ឃើញ​ជនសង្ស័យ​ ០​២​នាក់ ជិះ​ម៉ូតូ​០​១​ គ្រឿង​ឌុបគ្នា​ ដោយ​មាន​ការ សង្ស័យ​ កម្លាំង​ល្បាត​បាន​ហៅជនសង្ស័យ​ឲ្យ​ឈប់​ តែជនសង្ស័យ​មិន​ព្រម​ឈប់​ និង​បាន​ធាក់ម៉ូតូ​សមត្ថកិច្ច​​ដួល​នៅ​តាម​បណ្តោយ​ផ្លូវ​៥​៩​៨ រួច​ជនសង្ស័យ​ ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ពីសមត្ថកិច្ច​​ រហូត​ដល់ម្តុំខាងក្រោយ​វត្ត​​ឧ​ណ្ណាឡោម សង្កាត់​ផ្សា​រកណ្តាល១​ ខណ្ឌ​ដូនពេញ​ កម្លាំង​ល្បាត​យើង​បាន​ដេញ​តាម​ទាន់ជនសង្ស័យ​ ហើយ​ជនសង្ស័យ​បាន​ធ្វើ​ការប្រតាយប្រតប់ជាមួយ​​សម្ថត​កិច្ច​ ហើយសមត្ថកិច្ច​​ក៏​បាន​ធ្វើ​ការឃាត់​ខ្លួន​នាំ​ជនសង្ស័យ​ទាំង​០​២​នាក់យកមកធ្វើ​ការសាកសួរនៅអធិការ​ដ្ឋាន​​គរបាលខណ្ឌ​សែន​សុខតែម្តង​ ។​

ជនសង្ស័យ​ទាំង​២​បាន​សារភាពថាពួកគេ​ទាំង​២​ពិតជា​បាន​ចូល​ទៅ​ទិញគ្រឿង​នៅ​ទី​តាំង​​ខាងលើ​មែន​ ពេល​ចេញ​មក​វិញក៏​ឃើញ​សមត្ថកិច្ច​​ ដោយ​មាន​ភាពភ័យខ្លាច​​ក៏​បាន​ជិះ​រត់គេច​ពីសមត្ថកិច្ច​​ ហើយ​ក្រោយ​ពិនិត្យ​ទឹក​នោម ក៏​បាន​បញ្ជា​ក់​ថាពួកគេ​ទាំង​២​គឺ​ មាន​វិជ្ជមាន​​សារធាតុញៀន​​ ។​

បច្ចុប្បន្ន​​ជនសង្ស័យ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុ​វត្ត​​​តាម​និតិវិធី​ច្បាប់​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ