សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំង​ជំនាញខណ្ឌជ្រោយចង្វារ ប​ង្រា្ក​ប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវសារធាតុ​ញៀ​ន

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី កម្លាំងជំនាញខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកតាសេក ប៉ុស្តិ៍ព្រែកលៀប បានចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ជាលទ្ធផលសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ៣នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ចំនួន ២២ កញ្ចប់តូច និង ១កញ្ចប់ធំ និងសម្ភារៈប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង បាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ