- ព័ត៌មានជាតិ ៦ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ ចោទសមត្ថកិច្ច ស៊ីគ្រឿងម៉ូតូ ពេលទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ តែ១យប់១ថ្ងៃ (មានវិដីអូ)
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sem Tony ដែលបានផុសរឿងមិនពិត ថា « ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៉ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ» ។ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណី ដែលខ្លួនបានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច ជាពិសេសជាផុសនូវព័ត៌មានមិនពិតនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សែម តូនី បានសារភាព និងទទួលកំហុសដែលខ្លួនបានផុសព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ។ បុគ្គលរូបនេះក៏បានថតជាវីដេអូខ្លីប ដើម្បីធ្វើការសុំទោសជាសាធារណ:នូវកំហុស ដែលខ្លួនបានប្រព្រឹត្តិ និងសុំការយោគយល់ […]
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅតែបន្តសហការជាមួយខណ្ឌ ប៉ុស្តិ៍ ដេីម្បីចុះដល់ទីតាំងដែលផឹកសុី ចាក់ធុងបាស់ឡូឡា ទោះបីម៉ោង ១១:៣០នាទីយប់ក្តី
ទោះជាម៉ោង ១១:៣០នាទីយប់ក្តី ក៏ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តសហការជាមួយខណ្ឌ ប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងដែលផឹកសុី ចាក់ធុងបាស់ឡូឡា បង្កសម្លេងរំខាន ដែលបង្កឲ្យអ្នកជិតខាងមិនអាចសម្រាកបាន ដោយធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពទាំងនោះ ៕ សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។
- ព័ត៌មានជាតិ ៥ មិថុនា ២០២០
ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវបាន កម្លាំងប៉ុស្តិ៍ ណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ
រីករាយនឹងបម្រើប្រជាពលរដ្ឋជានិច្ច មិនថាយប់ ឬថ្ងៃឡើយ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍ លោកនាយប៉ុស្តិ៍បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចុះដល់ទីតាំងនោះភ្លាម នៅបុរីគិតឈឿន ភូមិដំណាក់ សង្កាត់គោកឃ្លាង ដែលបានចាក់ធុងបាស់ច្រៀងបង្កសម្លេងរំខាន ធ្វើឲ្យមានសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន កម្លាំងប៉ុស្តិ៍បានធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពចាក់ធុងបាស់រំខានដល់អ្នកជិតខាង ៕ សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។
- ព័ត៌មានជាតិ ៥ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ ចំពោះករណីជម្លោះឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ផ្ទុះអាវុធចំនួន៣គ្រាប់
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ចំពោះករណីជម្លោះរវាងក្រុមពីរភាគី កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានលំអិតស្តីអំពីករណីនេះ÷ ករណីនេះបង្កឡើងដោយគូភាគីទាំង២ក្រុម មានការឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ការគប់ដុំថ្មទៅលេីភាគីមួយក្រុមទៀត ដែលធ្វេីឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំនុចមុខសាលាចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដំណើររឿងកើតដោយសារការ មើលមុខគ្នា ភាគីទាំងសងខាងជិះមកដល់ស្តុបចតុមុខ ទិសដៅបញ្ច្រាសគ្នាភាគីបង្កបានសួរទៅភាគីម្ខាងទៀតថា “ពួកហ្អែងចង់ធ្វេីអី្វ” ហើយក៏នាំគ្នាស្ទុះទៅរើសដុំថ្ម គប់សំដៅទៅក្រុមមួយទៀត ភ្លាមនោះស្រាប់តែភាគីម្ខាងទៀតមានអាវុធក៏បានបាញ់គំរាមឡេីងលេីចំនួន៣គ្រាប់ ឃេីញដូច្នេះភាគីខាងគប់ដុំថ្មបានរត់ចូលផ្ទះលក់បបរជាប់សាលាចតុមុខ ឯភាគីផ្ទុះអាវុធបានជិះម៉ូតូចេញបាត់ទៅ ។ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកេីតហេតុ ហេីយភាគីបង្កចំនួន៤នាក់ ដែលបានគប់ដុំថ្មត្រូវបានកំលាំងខណ្ឌ.ប៉ុស្តិ៍ យកមកដើម្បីធ្វើការសាកសួរ មានឈ្មោះដូចខាងក្រោម÷ ១-ឈ្មោះចេន ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅតូបលេខ៩ ផ្លូវ៥១ជាប់វត្តលង្កា មុខរបរលក់ភេសជ្ជ:(ធ្វើតេស្តគ្មានសារធាតុញៀន) ។ ២-ឈ្មោះទេពវីរ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅម្តុំវត្តទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរជួយលក់បបរបងនៅផ្សាកណ្តាល ( គ្មានសារធាតុញៀន) ៣-ឈ្មោះវេង ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ មុរបរជួយលក់ហ្វើរម្តាយ (គ្មានសារធាតុញៀន) […]
- ព័ត៌មានជាតិ ៤ មិថុនា ២០២០
មិនដែលបង្អង់យូរ ចុះដល់ទីតាំងភ្លាមៗ បន្ទាប់ពីទទួលខំមិនប្រជាពលរដ្ឋ ក្នុងផេកស្នងការនគរបាលរាជធានីភ្នំពេញ
១០:៣០នាទីយប់ នៅតែរីករាយបម្រេីប្រជាពលរដ្ឋជានិច្ច ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំរាល់ខំមិនរបស់ប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃ គឺតែងតែមានវិធានឆ្លេីយតប និងដោះស្រាយជូនភ្លាមៗមិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡេីយ ៕ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះដល់ទីតាំងជាច្រេីនកន្លែងនៅយប់ថ្ងៃទី០៤ ដែលប្រជាពលរដ្ឋខំមិនចូលរាយការពីការជួបជុំផឹកសុី បង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ដោយកម្លាំងបានធ្វេីការណែនាំ អប់រំ និងបញ្ឈបើសកម្មភាពរំខាននេះផងដែរ ៕
- សន្តិសុខសង្គម ៣១ ធ្នូ ២០១៩
ក្តុកក្តួលណាស់! ពេលនេះប៉ូលីសចរាចរណ៍ ករណីឡានធំកិនយ៉ាងរន្ធត់ លទ្ធផលរបួសបាក់ឆ្អឹងជំនីចំនួន៩
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏ក្តុកក្តួល និងរន្ធត់យ៉ាងខ្លាំង ក្រោយប៉ូលីសចរាចរណ៍មួយរូប ដែលកំពុងតែសម្រួលចរាចរណ៍តាមផ្លូវ ត្រូវឡានធំបើកសំដៅមកបុកមួយទំហឹង កិនដៃម្ខាងយ៉ាងគួរឲ្យសង្វេគយ៉ាងខ្លាំង ទាំងនេះបើយោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញ។ មកទល់នឹងពេលនេះស្ថានភាពរបស់លោក រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពុងតែពិបាកខ្លាំង ខណៈពេលដែលត្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ស្កេនមើលឃើញថា ឆ្អឹងជំនីរបស់លោកផ្នែកខ្លួន ត្រូវបានបាក់ចំនួន៩កន្លែងឯណោះ។ តាមរយៈដំណឹងមួយនេះបានធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្ត និងអាណិតដល់លោកយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជួបរឿងបែបនេះ ខណៈពេលដែលកំពុងធ្វើការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅលើផ្លូវ។ ទន្ទឹមនឹងនេះដែរ តាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបន្ថែមថាលោកនឹងធានា ចេញលើថ្លៃព្យាបាលទាំងស្រុង ចំពោះមន្ត្រីរូបនេះដែលកំពុងបំពេញការងារ និងសកម្មក្នុងការងារបែបនេះ យ៉ាងគួរឲ្យសរសើរ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ មហាជនជាច្រើនក៏បានចូលរួមជូនពរដល់លោកគ្រប់គ្នា ឲ្យឆាប់ជាសះស្បើយពីរបួស ក្នុងករណីដ៏អាក្រក់បែបនេះពេលកំពុងតែជួយសម្រួលការងារចរាចរណ៍៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព: www.khmerload.com
- សន្តិសុខសង្គម ២៣ ធ្នូ ២០១៩
មន្ត្រីចរាចរណ៍ជាន់ខ្ពស់៖ អាជ្ញាធរត្រៀមខ្លួនជាស្រេចរឿងចុះពិន័យអ្នកបើកបរល្មើសច្បាប់ដល់ផ្ទះ
មួយរយៈចុងក្រោយនេះ មានលេចឮព័ត៌មានដែលថានគរបាលចរាចរណ៍ នឹងយកឯកសារទៅពិន័យដល់ផ្ទះ បើអ្នកបើកបររំលោភលើគំនូសចរាចរណ៍ និងភ្លើងស្តុបនានា។ មានមតិជាច្រើនមានការងឿងឆ្ងល់ថាតើ ការបង្ហើបខាងលើនេះ ជាព័ត៌មានពិតរឺទេ? ហើយបើពិត តើអាជ្ញាធរនឹងមានចំណាត់ការបែបណា? ខណៈមកដល់បច្ចុប្បន្ន មានយានជំនិះយ៉ាងច្រើនស្អេកស្កះនៅក្នុងក្រុង ហើយភ្លើងចរាចរណ៍យ៉ាងច្រើនសន្ធឹកយ៉ាងដូច្នេះនោះ។ តបនឹងចម្ងល់នេះ លោកវរសេនីយ៍ឯក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានKhmerload នាថ្ងៃ២៣ធ្នូថា ការចុះទៅពិន័យដល់ផ្ទះដោយផ្អែកលើកាមេរាសុវត្ថិភាពនៅតាមភ្លើងស្តុបគឺជារឿងពិត ហើយអាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេច រង់ចាំតែចុះអនុវត្តន៍ប៉ុណ្ណោះ។ លោកថី វិសាល បញ្ជាក់ថា៖«យើងបានត្រៀមក្រុមការងារួចរាល់អស់ហើយ។ ហើយរង់ចាំតែចុះផាកពិន័យប៉ុណ្ណោះ។ ចំពោះមូលហេតុដែលយើងរៀបចំឲ្យមានការពិន័យដោយមានជំនួយពីបច្ចេកវិទ្យាបែបនេះ គឺដោយសារមូលហេតុពីរយ៉ាង។» មន្ត្រីជាន់ខ្ពស់ខាងលើ បកស្រាយបន្ថែមថា៖ «១.កាត់បន្ថយកម្លាំងមនុស្ស និងភាពឆកល្វែង។ បើនគរបាលចរាចរណ៍ជាអ្នកពិន័យ អាចមានការឆកល្វែងព្រោះថាពេលមេឃក្តៅ ភ្លៀង ឬម៉ោងអាជ្ញាធរសម្រាកអាចជាឳកាសឲ្យអ្នកបើកបរមួយចំនួនបំពានច្បាប់មិនញញើត។ ហើយដូចដែលដឹងហើយថា អ្នកបើកបរខ្លះទៀត ពេលឃើញអាជ្ញាធរជួយសម្រួល ពួកគេមិនហ៊ានបំពានទេ តែបើមិនឃើញមានមន្ត្រីចរាចរណ៍នៅក្បែរភ្លើង ឬស្លាកសញ្ញាចរាចរណ៍ ពួកគេបើកបំពានច្បាប់យ៉ាងគគ្លើន។ ចឹងហើយវិធីដាក់កាមេរាសុវត្ថិភាពនេះគឺមានប្រសិទ្ធិភាព។២. ប្រើបញ្ចេកវិទ្យាជាជំនួយ៖ នៅប្រទេសផ្សេងៗក៏គេប្រើដើម្បីជំនួយកម្លាំងមនុស្សដែរ។ សម័យនេះហើយ យើងគួរប្រើបច្ចេកវិទ្យាឲ្យត្រូវតាមកាលៈទេសៈ ដើម្បីប្រសិទ្ធិភាពខ្ពស់ និងភាពឆាប់រហ័សផងដែរ។» លោកថា កាមេរាសុវត្ថិភាពនឹងជួយថតមុខអ្នកបើកបរ ព្រមទាំងស្លាកលេខយានជំនិះផងដែរ។ លោកថា […]
- វីដូអូ ២០ ធ្នូ ២០១៩
ជនបរទេសម្នាក់ទៅដាក់បណ្ដឹងរឿងបាត់លិខិតឆ្លងដែនបែរជាបែកធ្លាយរឿងផ្សេងទៅវិញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថាជនជាតិបារាំងម្នាក់បានទៅកាន់ផែនការងារអន្តោប្រវេសន៍ក្នុងគោលបំណងដាក់ពាក្យបណ្ដឹងរឿង
- សន្តិសុខសង្គម ១៩ ធ្នូ ២០១៩
ឃាត់ខ្លួនជនជាតិចិន១នាក់ ករណីបើក ហ្គេមបាញ់ត្រី និងបៀរចិន ខុសច្បាប់
នៅថ្ងៃទី ០៤-១២-២០១៩ វេលាម៉ោង១៥ និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់
- សន្តិសុខសង្គម ១៩ ធ្នូ ២០១៩
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជូញដូរដោយខុសច្បា់នូវសារធាតុញៀន
នៅថ្ងៃទី ០៥-ខែធ្នូ-ឆ្នាំ២០១៩ ម៉ោង ១០ និង ០០ នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យ