សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នេះជាការយកចិត្តទុកដាក់មន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ មន្ត្រីនគរបាល ជួប គ្រោះថ្នាក់ ពេល បំពេញការងារ

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានចុះសួរសុខទុក្ខដល់លោកនាយរងប៉ុស្តិ៍ដែលជួបគ្រោះថ្នាក់ពេលដេញបង្ក្រាបជនល្មេីស

ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យគ្រប់ប្រធានអង្គភាពត្រូវតែយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ត្រី នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកអនុសេនីយឯក អ៉ឹម ធាវី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់ដៃស្តាំ បែកក្បាលផ្នែកខាងមុខ កាលពីវេលាម៉ោង០៤៖៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២០ នៅពេលដែលជិះម៉ូតូដេញតាមមុខសញ្ញាសង្ស័យ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យលោកសង្ឃ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអធិការក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន ១០០០.០០០៛(មួយលានរៀល) ដើម្បីជួយសម្រួលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ