សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

មិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡេីយ ទទួលបានខំមិនភ្លាម សមត្ថកិច្ច ចុះដល់ទីតាំង បញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ភ្លាមៗ

រាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានខំមិនប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនងទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ភ្លាម ដើម្បីចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាង ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ។

សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។ សមត្ថកិច្ច បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ សូម​ចូលរួម​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ៕​

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ