សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

តាមការឱ្យដឹងពីក្រសួង រកឃើញ ១ ករណីថ្មីទៀតលើបុរសខ្មែរ-បារាំង អាយុ ៣០ ឆ្នាំ ជាករណីនាំចូល

នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ថ្មី​ ០១ នាក់ទៀត​កាលពីថ្ងៃទី ០៦​ ខែមិថុនា​ ឆ្នាំ ២០២០​ ដែលជាករណីនាំចូល​ ។

យើងរកឃើញករណីជំងឺកូវីដ-១៩​ មួយករណីថ្មី​ ចំនួនសរុបកូវីដ-១៩​ កើនដល់១២៦នាក់​ ដូច្នេះចំនួនសំរាកនៅពេទ្យកើន៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៣​នាក់​ និងស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ