សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន ដោយខុសច្បាប់

នៅ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧៖៣០នាទី ល្ងាច ស្ថិតនៅភូមិត្រពាំងថ្លឹង ទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទប្រើ ប្រាស់ និងជួញដូរសារធាតុញៀន ។

ជនសង្ស័យដែលឃាត់ខ្លួនមាន៖

ជនសង្ស័យទី ១ ឈ្មោះ ពេជ្រ វ៉ុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្ម ករ សំណង់ ស្នាក់នៅភូមិកើត ហេតុខាងលើ (ជាម្ចាស់ថ្នាំ )។

ជនសង្ស័យទី ២ ឈ្មោះ អាត់ សុគន្ធា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ ភូមិកើត ហេតុខាងលើ (ជាប្រពន្ធម្ចាស់ថ្នាំ )។

ជនសង្ស័យទី ៣ ឈ្មោះ ពឹង ម៉ៅ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មសំណង់ ស្នាក់នៅភូមិ កើតហេតុខាងលើ។

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា: ម្សៅ ស ក្រាម ថ្លា សង្ស័យ ជា សារធាតុ ញៀន ចំនួន ៥៤កញ្ចប់ តូច និង ០១កញ្ចប់ ធំ ល្មម ,ម៉ូតូ មួយ គ្រឿង ,ថង់ ប្លាស្ទិក សំរាប់ ច្រក មួយ ចំនួន និង ទូរស័ព្ទ ដៃ ចំនួន ១គ្រឿង ៕

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ