សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកសំបកកង់សាគួររថយន្ត

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ម៉០០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ បានបើករថយន្ត០១គ្រឿង ម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW 8632 ដែលមានទុកកង់សាគួររថយន្តចំនួន ០១គ្រាប់ នៅបាំងខាងក្រោយ មកចតទុកនៅមុខស្នាក់ការ ក្រុមហ៊ុនសន្តិសុខ KNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ​ ហើយបានទៅសម្រាកនៅផ្ទះក្រុងតាខ្មៅ ខេត្តកណ្តាល។

លុះមកដល់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៦ម៉៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល បានមកយករថយន្ត​ដើម្បីដឹកបុគ្គលិកសន្តិសុខ ស្រាប់តែបាត់កង់សាគួរមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម ឲ្យជួយស្រាវជ្រាវរក ភ្លាមនោះសមត្ថកិច្ច បានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ឃើញជនសង្ស័យចំនួន ០២នាក់ ដែលមានឈ្មោះ អ៊ឹម ច័ន្ទវាសនា ភេទ ប្រុស អាយុ ៣១ ឆ្នាំ និង ឈ្មោះ ភី ភេទ ប្រុស អាយុ ២៦ឆ្នាំ ជាអ្នកលួចយកសំបកកង់សាគួររបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល។

កាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៣ម៉២០នាទីទៀបភ្លឺ ក៏បានស្រាវជ្រាវរករហូតដល់ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១១ម៉០០នាទី ទើបប្រទះឃើញជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា នៅចំណុចផ្លូវលំ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម ចាត់ការតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ ភី បានរត់គេចខ្លួនបាត់។

នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា សមត្ថកិច្ចយើងបានចាប់យកវត្ថុតាង សំបកកង់សាគួររថយន្តចំនួន០១គ្រាប់ (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោ អ៊ឹម ច័ន្ទវាសនា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ