សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងសមត្ថកិច្ចនគរបាល ផ្នែកជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាល ផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវហានូយ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលបានឃាត់ខ្លួនមាន ឈ្មោះ យន់ បូណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើតេស្តវិជ្ជមាន មានសារធាតុញៀន។

-ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖

១-ក្រាមពណ៍សថ្លាចំនួន០៥កញ្ចប់ថង់ (០៣កញ្ចប់ថង់ធំល្មម,០២កញ្ចប់ថង់តូច),
២-ម៉ូតូកង់បីឥណ្ឌា ពណ៍ស ពាក់ស្លាកលេខ1HE-5088,
៣-ទូរស័ព្ទដៃម៉ាក វីវូ ពណ៍ខ្មៅ ចំនួន០១គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ