សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទូរទស្សន៍ និងស្ពីគឃ័រ

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១០ម៉០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ លន ហឿន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បានយកមេសោរមកខ្ទាស់ទ្វារបន្ទប់ រួចចេញទៅទិញម្ហូប ក្នុងពេលនោះជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បានដើរមកបើកទ្វារបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះ លន ហឿន ចូលលួចយកទូរទស្សន៍ម៉ាកអាគីរ៉ា ចំនួន០១គ្រឿង និង ស្ពីគឃ័រម៉ាកជីប៊ីអិល ចំនួន០១គ្រឿង។

ពេលនោះជនរងគ្រោះ បានមកឃើញទាន់ក៏ស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ បានមកដល់ក៏ឃាត់ខ្លួន ជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមនីតិវិធី ។

នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងដូចជាង ទូរទស្សន៍ម៉ាកអាគីរ៉ា ចំនួន០១គ្រឿង និង ស្ពីគឃ័រម៉ាកជីប៊ីអិល ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ លន ហឿន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ