សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលបានឃាត់ខ្លួនមាន ឈ្មោះ ឃន់ សុខុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើតេស្តវិជ្ជមាន មានសារធាតុញៀន។

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖

១-ក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់ (០១កញ្ចប់ថង់ធំល្មម,០១កញ្ចប់ថង់តូច),
២-រុក្ខជាតិក្រៀមចំនួន០១កញ្ចប់ថង់ធំល្មម ,
៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ