សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ២០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានសហការណ៌ជាមួយផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន របស់អធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចមុខសាកលវិទ្យាល័យ PPIU ផ្លូវ ១៦៩ ភូមិ ១២ សង្កាត់វាលវង់ ខណឌ៧ មករា។

ជនសង្ស័យដែលបានឃាត់ខ្លួនមាន៖

១/ ឈ្មោះ វ៉ាន់ ខាវ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើឆាត់ ស្នាក់នៅ ជាមួយថៅកែ ផ្ទះលេខ មិនចាំលេខផ្លូវមិនចាំ សង្កាត់សង្កាត់ អូឡាំពិកខណ្ឌបឹងកេងកង ( ពិនិត្យទឹកនោមមានសារធាតុញៀន)

២ / ឈ្មោះ នៅ ឌួញ ភេទ ប្រុស អយុ ១៩ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើឆាត់ ស្នាក់ជាមួយថៅ កែ ផ្ទះមិចាំលេខ ផ្លូវមិនចាំ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង (ពិនិត្យទឹកនោមមានសារធាតុញៀន )

៣/ឈ្មោះ អ៊ុ ទូច ភេទ ប្រុស អាយុ ២០ ឆ្នាំខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅ ផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌបឹងកេងកង (ពិនិត្យទឹកនោមមានសារធាតុញៀន)

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖

១/ក្រាមពណ៌សរថ្លាចំនួន ១ កញ្ចប់តូច
២/រឺម៉កង់បីចំនួន១ គ្រឿង

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ