សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួន​ជនសង្ស័យចំនួន០៣នាក់​ ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១-ឈ្មោះរ៉ៃ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចុង ព្រែក សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ។

២-ឈ្មោះរ៉ៃ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចុង ព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

៣-ឈ្មោះកែវ រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ របោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ