សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងសមត្ថកិច្ច​នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ​ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពី​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២០ វេលា​ម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ លោក​វរសេនីយ៍ទោ សូរ វិសាល អធិការរង នគរបាល​ខណ្ឌដង្កោ លោក​វរសេនីយ៍ត្រី ម៉ាក់ គ​ន្ធា នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ព្រៃវែង បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៣នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​មាន ៖

១-ឈ្មោះ គីម ចំណាប់ ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

២-ឈ្មោះ វិបុល កក្កដា ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ព្រៃវែង​ខាងលិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

៣-ឈ្មោះ គីម ផា​ណុ​ច ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

-ដកហូត​វត្ថុតាង​រួមមាន៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន៣២ កញ្ចប់​ថង់​តូច, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ពណ៌​ខ្មៅ​ចំនួន ០១គ្រឿង, ប្រដាប់​ចូក​គ្រឿងញៀន​ចំនួន ០២, ថង់​សម្រាប់​ច្រក​ថ្នាំញៀន និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននូវ​អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ