សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំង​ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ សហ​ការណ៍​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០១ នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស រំលោភ​លើ​ទំនុកចិត្ត យក​រថយន្ត​ចំនួន ១០ គ្រឿង ស្មើនឹង​ប្រាក់​ចំនួន ១៩៩,៣០០​ដុល្លារ​អាមេរិក​

​កាលពី​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ វេលា​ម៉ោង ០៨ និង ០០ នាទី កម្លាំង​ការិយាល័យฺព្រហ្មទណ្ឌកំរិតស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ សហ​ការណ៍​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០១ នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស រំលោភ​លើ​ទំនុកចិត្ត យក​រថយន្ត​ចំនួន ១០ គ្រឿង ស្មើនឹង​ប្រាក់​ចំនួន ១៩៩,៣០០​ដុល្លារ​អាមេរិក​(​ដប់​ប្រាំបួន​ម៉ឺន​ប្រាំបួន​ពាន់​បី​រយ​ដុល្លារ​អាមេរិក​) ប្រព្រឹត្ត​នៅ​ចំណុចឃ្លាំង​លក់​រថយន្ត​លេខ​១១០ ផ្លូវ​លេខ​១៩២៨ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ស៊ុ វិជ្ជា ហៅ ឆាយ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បូរី​ពី​ភព​ថ្មី​២​តាខ្មៅ​ផ្ទះ​លេខ​១១៧ ផ្លូវ​លេខ​៧ សង្កាត់​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ លក់​រថយន្ត ។​

ភស្តុតាង​ចាប់យក​៖

១-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ​២០០៦ ពណ៌​ទឹកប្រាក់ លេខ​តួ​១៣៤៧០៧

២-​រថយន្ត​ម៉ាក​តូយ៉ូតា​ហាយ​ឡិន​ឌឺ សេរី​ឆ្នាំ ២០០២ ពណ៌​ទឹកប្រាក់ លេខ​តួ ០៤៥២៧៨

៣-​រថយន្ត​ម៉ាក​តូយ៉ូតា​ហាយ​ឡិន​ឌឺ សេរី​ឆ្នាំ​២០០២ ពណ៌ ស្ករ លេខ​តួ​០៦២០៣៥

៤-​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច​៣៣០ សេរី​ឆ្នាំ​២០០៤ ពណ៌​ស លេខ​តួ ០១៥៩៤៩

៥-​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច​៣៣០ សេរី​ឆ្នាំ​២០០៤ ពណ៌​ស លេខ​តួ​០០១៣១០

៦-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ ២០០៥ ពណ៌​ក្រហម លេខ​តួ ៥៧០០៧៥៩៤

​ចំណែកឯ​ជនរងគ្រោះ មានឈ្មោះ អ៊ិត ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ឃ្លាំង​លេខ​១១០ ផ្លូវ​លេខ​១៩២៨ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ លក់​រថយន្ត ។​

​សម្ភារៈ​បាត់បង់ ៖

១-​រថយន្ត​ម៉ាក​តូយ៉ូតា​ហាយ​ឡិន​ឌឺ សេរី​ឆ្នាំ​២០០២ ពណ៌​ស្ករ លេខ​តួ​០៦២០៣៥

២-​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច ៣៣០ សេរី​ឆ្នាំ​២០០៤ ពណ៌​ស លេខ​តួ​០១៨៨៩៨

៣-​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច​៣៣០ សេរី​ឆ្នាំ​២០០៤ ពណ៌​ស លេខ​តួ ០០១៣១០

៤-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ​២០០៦ ពណ៌​ទឹកប្រាក់ លេខ​តួ​១៣៤៧០៧

៥-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ​២០០៥ ពណ៌​ក្រហម លេខ​តួ ៥៧០០៧៥៩៤

៦-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ ២០០៤ ពណ៌​ស លេខ​តួ ០០១០៨៦

៧-​រថយន្ត​ម៉ាក​តូយ៉ូតា​ហាយ​ឡិន​ឌឺ សេរី​ឆ្នាំ ២០០២ ពណ៌​ទឹកប្រាក់ លេខ​តួ ០៤៥២៧៨

៨-​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច​៣៣០ សេរី​ឆ្នាំ ២០០៤ ពណ៌​ស លេខ​តួ ០១៤៩៥៩

៩-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ​២០០៦ ពណ៌​ទឹកប្រាក់ លេខ​តួ​១៦៥៥៥៩

១០-​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស សេរី​ឆ្នាំ​២០០៤ ពណ៌ ទឹកប្រាក់ លេខ​តួ ០៨០៩៩៥

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕


អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ