សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ

នៅថ្ងៃទី០៩ ​ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ សុខបញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១ បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ ១G-៤៣៥៤ នៅផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយពុំបានចាក់សោកម៉ូតូទេ រួចក៏ចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះសាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១ID-២៨៣៩ មកឈប់ជិត រួចធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ រួចក៏ជិះគេចខ្លួនបាត់។

ដោយជនសង្ស័យឈ្មោះសាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។

លុះដល់ម៉ោង១២ និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះធី អូន នៅបន្ទប់ជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន៖

-​ ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាព)
– ០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១IG ៧៦៧៨
– ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញឿន) ០២កញ្ចប់ថង់ធំល្មម
– ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាមសុង លុយ១០០ដុល្លារ
– ប័ណ្ណសំគាល់ទោចក្រយាន យន្ត០១សន្លឹក
– ទួណឺវ៉ីស០៤
– កូនសោលេខ ១៤ចំនួន០៤
– ដែកឆាបចុងស្រួច០១
– កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ។

បន្ទាប់មកសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះសាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង  ឃាត់ខ្លួននៅអធិការដ្នាននគបាល ខណ្ឌច្បារអំពៅ ដើម្បីអនុវត្តតាមនិតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ