សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាល ខណ្ខមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី កំលាំងជំនាញ នៃអធិការដ្ឋានរនគរបាល ខណ្ខមានជ័យ បានសហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាល ចាក់អង្រែលើ បានល្បាតក្នុងមូលដ្ឋាន លុះមកដល់ច្រកចូលបុរីជីពម៉ុង ផ្លូវ២៧១ ភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អែម បញ្ញា ភេទ ប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចដកហូតវត្ថុតាងចំនួន០៤កញ្ចប់ថង់តូច ហើយយកជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាល ចាក់អង្រែលើ ក្រោយពីធ្វើការ ស្តាប់ចម្លើយជនសង្ស័យ ក៏បានសារភាពថាថ្នាំនេះរូបគេបាន យកមកពីបុរសម្នាក់ឈ្មោះ កែវ វុធធឿន ភេទ ប្រុស អាយុ ៣៥ ស្នាក់នៅ ផ្ទះលេខ ១០៧ ភូមិ០៨ សង្កាត់ បឹងត្របែក ខណ្ខ ចំកាមន។

លុះដល់វេលាម៉ោង១៧:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបន្តឃាត់ជនសង្ស័យឈ្មោះ កែវ វុធធឿន នៅក្នុងផ្ទះលេខ ១០៧ ផ្លូវលំ ភូមិ០៨ សង្កាត់ បឹងត្របែក ខណ្ខចំការមន ហើយក៏បានឆែកឃើញក្រាមពណ៍សថ្លា ចំនួន ០១កញ្ចប់ថង់ធំល្មម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកសាកសួរនៅប៉ុស្តិ៏នគរបាល ចាក់អង្រែលើ តែម្ដង។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្នាននគបាល ខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ