សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាល ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០វេលា ម៉ោង១៣:០០នាទី នគរបាលប៉ុស្តិ៍ ចាក់អង្រែលើ បានល្បាតក្នុងមូលដ្នានដល់ចំណុចផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ខ មានជ័យ រាជធានីភ្នំពេញ ក៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាស់នូវសារធាតុញៀន ។

ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ លឹម សូនីសា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុនទី២ ខណ្ខមានជ័យ ភ្នំពេញ (ផ្ទុកសារធាតុញៀន) ។

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖

-​ ក្រាមពណ៍សថ្លាចំនួន០២កញ្ចាប់ថង់ធំល្មម
-ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៍ស គ្មានស្លាកលេខ លេខតួលេខម៉ាក់ស៊ីនTH ៦០៨៩៨៩

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ