សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០២ និង០០នាទី រំលងអាធ្រាត​ សមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចនៅមុខផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃើញជនសង្ស័យចំនួន ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក សមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួន និងត្រួតពិនិត្យរកឃើញវត្ថុតាង ដែកកែច្នៃសម្រាប់ឆ្កឹះសោទ្វារផ្ទះ០២ លាក់ទុកក្នុងហោប៉ៅខោ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖

១-ឈ្មោះឡេ យ៉ាំងតឹង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ

២-ឈ្មោះង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ

ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ជនសង្ស័យទាំង២នាក់ មានសារជាតិញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ