សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួជនសង្ស័យចំនួន ២នាក់ ករណី​ប្រើប្រាស់​សារធាតុ​ញៀន

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២ និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខបណ្ណាល័យសម្ដេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ខណៈ​កំពុង​ត្រួតពិនិត្យ​ឆែក​ឆេរ​អាវុធ​ជាតិ​ផ្ទុះតាម​ដងផ្លូវ សមត្ថកិច្ច​បានឃាត់ខ្លួជនសង្ស័យចំនួន ២នាក់ ករណី​ប្រើប្រាស់​សារធាតុ​ញៀន​។

១-ជនសង្ស័យឈ្មោះ ឡាវ វណ្ណ: ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុល PassApp ស្នាក់នៅផ្ទះជួល ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ជនសង្ស័យឈ្មោះ សៀង លាប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដេរពូក PassApp ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ជា​លទ្ធផល ឈ្មោះ ឡាវ វណ្ណ: វិជ្ជមានមានសារធាតុញៀន ចំណែកឈ្មោះសៀង លាប មានភាពអវិជ្ជមាន គ្មានសារធាតុញៀន។ សមត្ថកិច្ចក៏​បាន​ធ្វើការ​ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Suzuki Shmas ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BT-1066 និងដែកជពុះទុងមួយមានប្រវែងប្រហែល១,៩០ សម ចាប់យកពីជនសង្ស័យឈ្មោះ ឡាវ វណ្ណ: ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ