សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំស្តីពីការអនុវត្ត ផែនការសកម្មភាព បង្ការ ទប់ស្កាត់ នឹងបង្ក្រាបអំពើលួចឆក់ ប្រចាំខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ឋាននគបាលព្រហ្មទណ្ឌ

នៅថ្ងៃ០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី មានកិច្ចប្រជុំស្តីពីការអនុវត្ត ផែនការសកម្មភាព បង្ការ ទប់ស្កាត់ នឹងបង្ក្រាបអំពើលួចឆក់ ប្រចាំខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យាន អគ្គស្នងការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរា អគ្គស្នងការរង ទទួលផែនព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សណ្តាប់ធ្នាប់ចរាចរណ៏ ប្រធាននាយកដ្ឋាន បេតិកភណ្ឌ ប្រធាននាយកដ្ឋាន ទេសចរណ៏ ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ស្នងការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានពាក់ពន្ធ័ ប្រធានការិយាល័យជំនាញនឹងការរិយាល័យពាក់ពន្ធ័ អធិការ អធិការរង ទទួលផែនព្រទណ្ឌទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ចូលរួមផងដែរ។

ក្រោយពីបានស្តាប់ការអានបកស្រាយ ឃើញថាសភាពការណ៍បទល្មើស មានការថយចុះ ភូមិសាស្ត្រគួរកត់សំគាល់ មានបីខណ្ឌ ភូមិសាស្ត្រមិនមានបទល្មើសមាន០៦ខណ្ឌ ជនរងគ្រោះជាជនបរទេសមាន០២នាក់ ជនជាតិចិន។ កិច្ចប្រតិបត្តិការ ដោយមានការខិតខំ លទ្ធផលបង្ក្រាប៣៨ករណី ឃាត់ជនសង្ស័យ ៤៩នាក់ស្មើ៩៧%៕

   

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ