សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៥០នាទី កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងរោងចក្ររទេះភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុយ ហ៊ុយចាន់សុភ័ក្រនាថ ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង១៥ នាទី មានករណីលួចម៉ូតូមួយគ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ សន ចាន់ឡា ហៅ ឃ្លេ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ ដែលរស់នៅផ្ទះជាមួយជនរងគ្រោះ ។

នៅពេលជនរងគ្រោះចតម៉ូតូទុកនៅមុខផ្ទះ ហើយចូលទៅសម្រាកក្នុងផ្ទះ ពេល​នោះជនសង្ស័យឃើញស្ងាត់ ក៏លួចយកម៉ូតូជិះចេញគេចខ្លួនបាត់តែម្តង។ លុះដល់ម៉ោងប្រហែល ១៧ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកលិខិតបញ្ចាំម៉ូតូ មកប្រគល់ឲ្យជនរងគ្រោះដល់ផ្ទះ ពេលនោះទើបជនរងគ្រោះដឹងថាជនសង្ស័យ បានលួចម៉ូតូរបស់ខ្លួន យកទៅដាក់បញ្ចាំយកប្រាក់ ហើយជនសង្ស័យបានគេចខ្លួនបាត់តែម្តង ។

សម្ភារៈបាត់បង់៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿង លាយស ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខភ្នំពេញ១ID-២៣៥៩

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ