សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅទីតាំងផ្លូវរថភ្លើង ឃាត់ខ្លួនបានចំនួន១៦នាក់

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ដែលមានកម្លាំងចូលរួមសរុប២៣នាក់ បានដឹកនាំក្រុមប្រតិបត្តិការចម្រុះ ចុះទៅដល់ទីតាំងផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់បានចំនួន១៦នាក់, ស្រី០៤នាក់ និងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងខាងលើ បញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លុះដល់វេលាម៉ោង១៩ និង០០នាទី នាថ្ងៃខែឆ្នាំដដែល បានបញ្ចប់ក្នុងប្រតិបត្តិការ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ