សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញរបស់ការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបាញ់សម្លាប់មេរោគនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ដោយមានការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យលោកវរសេនីយ៍ឯក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងរបស់ការិយាល័យ សុខាភិបាល ចុះបាញ់សម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅកន្លែងធ្វើការងារ របស់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ហើយក្នុងអង្គភាព និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បានបំពាក់នូវឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ និងស្កេតកំដៅមុននឹងអនុញ្ញាត្តឲ្យបំពេញការងារក្នុងអង្គភាព។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក បានផ្សព្វផ្សាយណែនាំជាប្រចាំដល់មន្រ្តីនគរបាលទាំងអស់ ឲ្យបន្តអនុវត្តវិធានការអនាម័យ និងពាក់ម៉ាស់ជាប្រចាំមុនចេញ-ចូលអង្គភាព ដើម្បីចូលបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ