សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ

ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ទទួលដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ​ បានបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងខែបន្ត ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការរយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនិងកើតមានក្នុងភូមិសាស្រ្ត។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការរង បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ធ្វើយ៉ាងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសរង់ចាំទទួលពាក្យបណ្តឹង និងចេញល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ