សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញផ្សារអូរឫស្សី

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោកប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងការិយាល័យ សណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ជុំវិញផ្សារអូរឫស្សី ដែលបងប្អូនអាជីវករយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ដោយអនុញ្ញាតឲ្យលក់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ជនពិការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ក្នុងឱកាសនោះដែរ ក្រុមការងារបានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ មិនឲ្យលើសពី១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ