សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

វេទិការសាធារណៈត្រួតពិនិត្យ និងដោះ​ស្រាយ​សំណូមព​ររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ៧មករា

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៥ របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បាន រៀបចំប្រជុំវេទិការសាធារណៈ​ ដោយមានការអញើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ៧មករា , អភិបាលរង ខណ្ឌ៧មករា, អធិការរង ខណ្ឌ៧មករា , អាវុធហត្ថ ខណ្ឌ៧មករា , លោក ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍។

ក្នុងវេទិការសាធារណៈនេះដែរ ក៏មានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ២៣៤នាក់ ស្រី ១៣៨ នាក់។ តាមរយៈការពិភាក្សា លោកប្រធានភូមិ បានលើកឡើងពីបញ្ហាផ្សេងៗដូចជា ក្មេងជក់ និងប្រើប្រាស់គ្រឿងញៀនតាមបង្គន់ស្ថានីយ៍សាំង និងលើអគារក្នុងបុរីកីឡា។

ក្នុងឱកាសនោះ ក្រុមការងារ បានថ្លែងអំណរគុណ និងសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ត្រូវ​ដាក់លក់ឲ្យសណ្តា​ប់​ធ្នាប់ ​ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងបានធ្វើចរាចរណ៏ទៅមក៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ