សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់នូវសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។

សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន១៤ខ្នងផ្ទះ មនុស្ស១៤៥នាក់ ស្រី៧៤នាក់ អាយុ១៨ឆ្នាំឡើង ១៣៨នាក់ ស្រី៦៥នាក់។

ជាមួយនេះ​ដែរ ​ប្រជាពលរដ្ឋ​​​​មានការសប្បាយចិត្ត ​ក្រោយពី​ក្រុមការងារនគរបាលសហគមន៍ ​បាន​យក​​សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ