កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក ​រាជធានីភ្នំពេញ

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៏ និងសណ្តាប់ធ្នាប់នៅលើដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ដែលបងប្អូនអាជីវករយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារផ្សេងៗ ដោយអនុញ្ញាតឲ្យលក់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ជនពិការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ​ ក្រុមការងារបានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ មិនឲ្យលើសពី១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ