សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយក​​ថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្មាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ មន្រ្តីនគរបាលចំនួន ០២នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

១- លោកអនុសេនីយ៍ឯក ព្រំ សារឿន នាយរងប៉ុស្តិ៍នរគបាលរដ្ឋបាល ភ្នំពេញថ្មី មានជំងឺលើសឈាម។
២- លោកអនុសេនីយ៍ទោ តែម សុភត្ត្រា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី មានជំងឺថ្លើម។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក បាននាំយកនៅថវិកាឧបត្ថមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១,២០០.០០០រៀល ទឹកសុទ្ធ២កេស មី១កេស ត្រីខ២យួ ទឹកស៊ីអ៊ីវ០១យួ ទឹកផ្លែឈើ១កេស ជូនដល់មន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ។

នៅពេលសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក និងលោកអនុសេនីយ៍ទោ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអធិការ ដែលយកចិត្តទុកដាក់ដល់មន្រី្ត ដែលមានជំងឺ និងជួបការលំបាក៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ