សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការណែនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០ និងការជួយសម្រួលគោលដៅកកស្ទះចរាចរណ៍ជាអចិន្ត្រៃយ៍ ព្រមទាំងដកបទពិសោធន៍​គោលដៅងាយរងគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់យាន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោកអធិការរង នាយផ្នែក-នាយប៉ុស្តិ៍ផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ