- ព័ត៌មានជាតិ ៤ កក្កដា ២០២០
អធិការនគរបាលខណ្ឌច្បារអំពៅ ចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង ០៨:៣០នាទី ដោយមានការចង្អុល ដឹកនាំ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការផ្សព្វផ្សាយបន្ថែមពី លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយ នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ខណ្ឌច្បារអំពៅ បានចុះចែកសៀវភៅស្នាក់នៅ (ក២) ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិកោះក្របី,ភូមិកោះក្របី១ និងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដល់ខ្នងផ្ទះ ២៥គ្រួសារ។ ក្នុងពេលនោះដែរ កម្លាំងក៏បានធ្វើការបានផ្សព្វផ្សាយ ស្តីពីវិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋផងដែរ។
- ព័ត៌មានជាតិ ៤ កក្កដា ២០២០
សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០២:៣០នាទី នៅក្នុងហាងឈ្មោះ គូស៊ាំងយៀន ស្ថិតនៅផ្ទះលេខ៣៥៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានជនជាតិចិនចំនួន០៦នាក់ បានចូលមកហូបចុក ផឹកស្រាស្រវឹងជោគជាំ ក៏មានទំនាស់ពាក្យសម្តី និងបានបង្កហិង្សាបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់ហាងមួយចំនួន។ អំឡុងពេលកើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវបានឃើញព្រឹត្តិការណ៍នោះ ក៏បានផ្ដល់ព័ត៌មានទៅឲ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងចុះដល់កន្លែងកើតហេតុ ប៉ុន្តែជនជាតិចិនទាំង០៦នាក់នោះ បានចាកចេញពីទីតាំងកើតហេតុនោះហើយ រីឯម្ចាស់ហាងបានកំពុងរៀបចំសណ្ដាប់ធ្នាប់ហាងសាជាថ្មី។ ដោយយល់ឃើញថាជនជាតិចិនទាំង ០៦នាក់នោះ គឺជាភ្ញៀវប្រចាំហាងខាងលើ ម្ចាស់ហាងបានសម្របសម្រួលស្នើសុំសមត្ថកិច្ចមិនឲ្យធ្វើកំណត់ហេតុ និងដាក់ពាក្យបណ្ដឹងអ្វីនោះទេ។ បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងប្រមែប្រមូលព័ត៌មាន វត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីស្នើសុំការពិនិត្យសម្រេចដោះស្រាយករណីនេះតាមនីតិវិធីច្បាប់។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល […]
- ព័ត៌មានជាតិ ៤ កក្កដា ២០២០
កម្លាំងអធិការនគរបាលខណ្ឌដង្កោបង្ក្រាបបានជនសង្ស័យ ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:១៥នាទី ត្រង់ចំណុចមុខបុរីកាំងម៉េង ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន៖ ១.ឈ្មោះ សៅរី ចាន់សានណាលិក ហៅ លឹប ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកកក មានទីលំនៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ២.ឈ្មោះ ផាត រស្មី ហៅ អាគយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន២២កញ្ចប់(១៨កញ្ចប់តូច,០៤កញ្ចប់ធំល្មម),កូនកាបូបតូច ពណ៌ខ្មៅ ចំនួន០១ ,ទូរស័ព្ទ ចំនួន០១គ្រឿង ។ ហេតុការណ៍៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង១៥នាទី […]
- ព័ត៌មានជាតិ ៣ កក្កដា ២០២០
លោកវរសេនីយ៍ឯក អេម សម្បត្តិ ចុះសួរសុខទុក្ខមន្ត្រីគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយអនុវត្តន៍តាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយគ្រប់ប្រធានអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ។ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីព្រមទាំងលោកនាយរងការិយាល័យបានដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ មុត មាន មន្ត្រីនគរបាលសណ្តាប់ធ្នាប់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរលោកនាយការិយាល័យក៏បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១២០,០០០០៛(មួយលានពីរសែនរៀល)ដើម្បីជួយសម្រួលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ រួមជាមួយគ្នានោះដែរលោកនាយការិយាល័យក៏បានជួយឧបត្ថម្ភអ្នកជម្ងឺដែលសម្រាកព្យាបាលនៅក្បែរនោះចំនួន ១០០,០០០៛(ដប់ម៉ឺនរៀល)ផងដែរ ៕
- ព័ត៌មានជាតិ ៣ កក្កដា ២០២០
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣
នាថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ ឆ្នាំ២០២០ នៅផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកស្រី ញ៉ែម មុំ សមាជិកាក្រុមប្រឹក្សាខណ្ឌទួលគោក និង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក។ តាមរយៈវេទិកានេះ ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក និងអង្គភាពពាក់ព័ន្ធ បានធ្វើការឆ្លើយតបនិងប្តេជ្ញាជួយដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានលើកឡើង៕
- ព័ត៌មានជាតិ ២ កក្កដា ២០២០
លោកវរសេនីយ៍ទោ ម៉ៅ សឿត ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
នៅថ្ងៃទី០២ កក្តដា ២០២០ ម៉ោង៩និង០០នាទី លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ និងធ្វើការដាស់តឿន ដល់កងកម្លាំងក្រោមឱវាទ ឲ្យគោរពទៅតាមវិនយ័របស់កងកម្លាំងនគរបាលជាតិ លេខ០០៦.ប.ប.ជ និងរាល់ពេលចុះអនុវត្តការងារ ត្រូវធ្វើទៅតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ តាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់លោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍-នាយរងប៉ុស្ត៍ទទួលយុត្តិធម៌ទាំងអស់ ដើម្បីយកទៅអនុវត្តបន្ត។
- ព័ត៌មានជាតិ ២ កក្កដា ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ មិថុនា និងទិសដៅការងារ ប្រចាំខែកក្កដា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ
នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា និងទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅអធិការនគរបាលខណ្ឌមានជ័យ ដែលមានសមាសភាពចូលរួមលោកអធិការ លោក លោកស្រី អធិការរង លោក លោកស្រី នាយផ្នែក និង លោកនាយ,នាយរងប៉ុស្តិ៍ទទួលការងារព្រហ្មទណ្ឌ , ការងារប្រឆាំងគ្រឿងញៀន ទាំង០៧ប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ ស្នងការរង បានលើកឡើងពីការថ្លែងអំណរគុណ និង ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ដែលបាន យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងមានគោលការណ៍ដឹកនាំដល់កងកម្លាំងនគរបាលខណ្ឌមានជ័យ ចំនួន ០៧ ចំណុច រួមមាន៖ ១-ការងារសន្តិសុខ ២-ការងារបង្ការ-បង្រ្កាបបទល្មើសព្រហ្មទណ្ឌ ៣-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ៤-ការងារគ្រប់គ្រងជនបរទេស ៥-ការងារសណ្តាប់ធ្នាប់.ចរាចរណ៍ ៦-ការងារអត្តសញ្ញាណកម្ម […]
- ព័ត៌មានជាតិ ២ កក្កដា ២០២០
ផ្ទុះធុងហ្គាស ជិតសាលាបឋមសិក្សាទួលសង្កែ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ
នៅព្រឹកថ្ងៃទី 02 ខែកក្តដា ឆ្នាំ2020 មានករណីផ្ទុះធុងហ្គាសនៅជិតសាលាបឋមសិក្សា ទួលសង្កែ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពន្លត់បង្ការអគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ យើងបានអន្តរាគមន៍បាញ់ទឹកអោយរលត់ទាំងស្រុងហើយនៅពេលនេះ។ ក្នុងការពន្លត់នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២គ្រឿង ដោយប្រើប្រាស់អស់ទឹក ចំនួនមួយឡាន ។ ប្រតិបត្តិការ ខាងលើនេះ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។ បើបងប្អូនប្រជាពលរដ្ឋ បានជួប ឬឃើញហេតុការណ៍អគ្គិភ័យកើតឡើង សូមទំនាក់ទំនងមកកាន់លេខ 666 ៕
- ព័ត៌មានជាតិ ២ កក្កដា ២០២០
លោកអនុសេនីយ៍ឯក អុឹម ធាវី នាយរងប៉ុស្តិ៍រដ្ឋបាលទៀន ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ សូមធ្វើការបដិសេធទាំងស្រុងចំពោះគណនេយ្យហ្វេកប៊ុក អុឹម សុភាព ដែលបានផ្សាយព័ត៌មានមិនពិត (វីដេអូ)
សេចក្តីបកស្រាយបំភ្លឺបន្ថែម ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកឈ្មោះ អុឹម សុភាព ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់លាស់អំពីករណីចុះផ្សាយចោទប្រកាន់មកលើសមត្ថកិច្ចរបស់ហ្វេសបុកឈ្មោះ អុឹម សុភាព នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ខណ្ឌដង្កោ បានដឹកនាំមន្ត្រីដើម្បីសួរសុខទុក្ខលោកអនុសេនីយ៍ឯក អុឹម ធាវី ដែលទើបចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅផ្ទះក្នុងឱកាសនោះក្រុមការងារបានយកជាសម្ភារ: និងថវិកាចំនួន ២,៣០០,០០០រៀល មកជួយឧបត្ថម្ភផងដែរ ។ លោកអនុសេនីយ៍ឯក អុឹម ធាវី បានសម្តែងការសោកស្តាយ ដែលសមាជិកម្នាក់របស់ក្រុមគ្រួសារគាត់មិនដឹងព័ត៌មានច្បាស់លាស់ បែរជាចុះផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ម្យ៉ាងវិញទៀតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិផងដែរ ។ លោក អុឹម ធាវី សូមធ្វើការបដិសេធ និងច្រាលចោលទាំងស្រុងចំពោះព័ត៌មានមិនពិតដែលបានចុះផ្សាយលើហ្វេសបុកឈ្មោះអុឹម សុភាព ដែលធ្វើការចោទប្រកាន់ដោយខ្លួនឯងផ្ទាល់មិនដែលបានទទួលព័ត៌មានអ្វីសោះពីក្រុមគ្រួសារ។ លោក អុឹម ធាវី បានបញ្ជាក់បន្ថែមថា លោកពិតជាមានការសប្បាយរីករាយ និងអរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរួមការងារទាំងអស់ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុក្ខដាក់យ៉ាងខ្លាំងដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់។ ជាពិសេសទាំងនៅពេលជួបគ្រោះថ្នាក់ ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងពេលចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះតែងតែមានការយកចិត្តទុកដាក់ សួរសុខទុក្ខ និងជួយឧបត្ថម្ភជាប្រចាំ […]
- ព័ត៌មានជាតិ ១ កក្កដា ២០២០
នៅព្រឹកថ្ងៃទី ០១ កក្តដា ក្រសួងសុខាភិបាលបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ចំនួន១នាក់បន្ថែមទៀត
បើយោងតាមទំព័រហ្វេសបុករបស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០១ ខែកក្តដា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ ១៩ បានជាសះស្បើយចំនួន ១ រូបទៀតហើយ។ អ្នកជំងឺកូវីដ ១៩ ដែលជាសះស្បើយ គឺបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងព្រះសីហនុ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ គិតត្រឹមថ្ងៃនេះ កម្ពុជាពុំបានរកឃើញចំនួនអ្នកផ្ទុកវីរុសកូវីដ ១៩ ករណីថ្មីនោះទេ ជាមួយគ្នានោះដែរ កម្ពុជា បានរកឃើញជំងឺកូវីដ១៩ ចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និង បុរស ១០១នាក់)។ សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរក្សាគម្លាត និង ធ្វើអនាម័យអោយបានត្រឹមត្រូវ ៕ ប្រភព: ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា