- ព័ត៌មានជាតិ ២៦ មិថុនា ២០២០
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
(ភ្នំពេញ)៖ ដូចការគ្រោងទុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ។ ពិធីនេះ ធ្វើឡើងនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមកពីបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន តែងតែរៀបចំការដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ៕
- ព័ត៌មានជាតិ ២៤ មិថុនា ២០២០
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ ចុះសួរសុខទុក្ខមន្ត្រី៣នាក់កំពុងសម្រាកព្យាបាលជំងឺ
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ ជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងសហការី និងតំណាងឲ្យកងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារទាំងអស់ បានចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជម្ងឺ ចំនួន ៣ នាក់ រួមមាន: ១. លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរង ជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ពេលចុះបំពេញភារកិច្ច ថវិកា ៨០ ម៉ឺនរៀល ។ ២. លោកស្រី អនុសេនីយ៍ឯក ទៀប ពៅរ៉ាវី នាយរងផ្នែក មានជម្ងឺ រលាកពោះវៀន និងក្រពះ ទទួលបានថវិកាចំនួន ១ លានរៀល ។ ៣. លោកអនុសេនីយ៍ឯក ឡេង ឆេងហ៊ាង មន្ត្រី មានជម្ងឺមហារីកពោះវៀន ទទួលបានថវិកា ចំនួន […]
- ព័ត៌មានជាតិ ២១ មិថុនា ២០២០
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀន
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៣ម៉០០នាទី កំលាំងអន្តរាគមន៍ខណ្ឌ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន មកដល់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។ ១.ឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរតំបាញហូលផាមួង ស្នាក់នៅភូមិដូង ឃុំកណ្តាល ស្រុកបាទី ខេត្តកណ្តាល ។ វត្ថុតាងដកហូតមានក្រាមសថ្លាចំនួន១០កញ្ចប់(ចំនួន០៩កញ្ចប់ធំ,ចំនួន ០១កញ្ចប់តូច)សង្ស័យជាគ្រឿងញៀន ម៉ូតូចំនួន០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1S 2473 ទូរសព្ទដៃចំនួន០១គ្រឿង(ចាស់) ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ យឹម វណ្ណេត ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
- ព័ត៌មានជាតិ ២១ មិថុនា ២០២០
នៅរសៀលថ្ងៃនេះ ជនបង្ក ដែលបើករថយន្ត RX400h បុកសមត្ថកិច្ច ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បញ្ជូនទៅតុលាការ (មានវីដេអូ)
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីបុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួល ជាពិសេសក្រោយធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ បានបង្ហាញឲ្យឃើញថា ជនបង្កនេះ បានប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ ដោយយកផ្លាកលេខរថយន្តផ្សេងមកពាក់ ។ ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នា ទី១គឺ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ និងទី២ គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ (យកផ្លាកលេខរថយន្តផ្សេងមកពាក់ ) ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ។ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២:០០ រសៀល ជនបង្ក ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រៀបចំសំណុំឯកសារ និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ១៩ មិថុនា ២០២០
បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពនេះភ្លាមៗ
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានខំមិនរបស់ប្រជាពលរដ្ឋជាប្រចាំមិនថាថ្ងៃឬយប់ឡើយ ទោះជាម៉ោង ១១:០០ យប់ក្តី ក៏ក្រុមការងារនៅតែតាមដាន ឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋ ដែលបានខំមិន ឬផ្ញើរសារចូលមកកាន់ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដូចក្នុងយប់ថ្ងៃទី១៨ មិថុនា ២០២០ បន្ទាប់ពីទទួលបានខំមិនភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមផ្តល់ព័ត៌មានទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភ្លាមៗនោះសមត្ថកិច្ចបានចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពនេះភ្លាមៗផងដែរ ៕
- ព័ត៌មានជាតិ ១៨ មិថុនា ២០២០
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុក និងចាត់ចែង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ដោយអនុវត្តន៍តាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ ម៉៣០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្ទះបាក់បែក ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ រស់ សាមុត ហៅកង្កែប ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិត ប្រាដក ។ ២-ឈ្មោះ ស្រេង ធារ៉ា ហៅជាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាដក ។ ៣-ឈ្មោះ កឹម សុវណ្ណវីរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ស្នាក់នៅផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ […]
- ព័ត៌មានជាតិ ១៨ មិថុនា ២០២០
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណី លួចកាច់សោរកម៉ូតូ
ស្តីពីករណី លួច ( ឆ្កឹះសោរចាក់ច្រវ៉ាក់ និងកាច់សោរកម៉ូតូ ) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង២៩នាទី ត្រង់ចំណុច ខាងមុខក្លីនិកឯកជនខ្មែរឃីត ផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសម្រាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូហុងដាឃ្លីកពណ៌ស របស់ជនរងគ្រោះតែម្នាក់ឯង រួចយកទៅលក់ឱ្យអ្នកទិញឈ្មោះ តាចិញ្ចើមក្រាស់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ តម្លៃ៥០០ដុល្លារអាមេរិក នៅម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាកដមែន ៕
- ព័ត៌មានជាតិ ១៨ មិថុនា ២០២០
ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចុះចែកសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ ដល់ផ្ទះតែម្តង
កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី ដោយមានការអនុញ្ញតិពីលោកវរសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ចំនួន ១ភូមិ ភូមិគោកឃ្លាង នៃ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ តំណាងលោក អធិការនគរបាលខណ្ឌ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍ លោកអនុសេនីយ៍ឯក នេត ប៊ុនធឿន នាយរង លោកអនុសេនីយ៍ឯក ញាណ រស្មី មន្រី្ត លោក អ៊ាម ប៊ុណ្ណា អនុភូមិគោកឃ្លាង និងបានចុះចែកសៀវភៅស្នាក់នៅ មានចំនួន ៣៦គ្រួសារ សរុបចំនួនមនុស្សចំនួន ១៨២នាក់ ប្រុស៨៥នាក់ អាយុ១៨ឆ្នាំឡើងចំនួន ១៣៩នាក់ ប្រុស៦៦នាក់ ៕
- ព័ត៌មានជាតិ ១៨ មិថុនា ២០២០
កម្ពុជា បានរកឃើញជំងឺកូវីដ១៩មួយករណីថ្មីជនជាតិខ្មែរ ដែលទើបត្រឡប់មកពីម៉ាឡេស៊ី
ថ្ងៃទី ១៨ ខែមិថុនា ២០២០ កម្ពុជាបានរកឃើញករណីថ្មីជំងឺកូវីដ១៩ថ្មី ចំនួន ១ នាក់ ជាជនជាតិខ្មែរដែលត្រលប់មកពីប្រទេសម៉ាឡេស៊ី (ជាករណីនាំចូល) ដូច្នេះចំនួនកើនឡើងសរុបកូវីដ-១៩ ១២៩នាក់។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់។ ប្រភព: Facebook Page ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានជាតិ ១៧ មិថុនា ២០២០
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺ និងបដិសេធ ចំពោះករណីកាប់គ្នានៅបឹងកេងកង មិនមែនជាករណីប្លន់ទេ គឺជាករណីទំនាស់គ្នារវាងក្រុមក្មេងស្ទាវ២ក្រុម
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សូមធ្វើការបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ( មានករណី កាប់ជិតដាច់ដៃប្លន់យកម៉ូតូ Zoomer X នៅបឹងកេងកង ) នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី នៅតាមបណ្តោយផ្លូវ ៣៦០ ។ តាមពិតមិនមែនជាករណីប្លន់ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយបំភ្លើសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក៏ដូចជាធ្វើឲ្យមានការប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ជាក់ស្តែងជាករណីទំនាស់គ្នារវាងក្រុមក្មេងស្ទាវ២ក្រុមដែលដេញកាប់គ្នាដោយប្រើកាំបិតបុ័ងតោ ដែលបណ្តាលឲ្យរបួសទាំងសងខាង ពេលនេះក្មេងដែលរងរបួសទាំង២ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ។ សូមអ្នកប្រើប្រាស់ហ្វេសបុក ក៏ដូចជាសារព័ត៌មានមួយចំនួន សូមស្រាវជ្រាវរកប្រភពនៃព័ត៌មានឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើការផុសជាសាធារណ: ព្រោះថាការផុសព័ត៌មានមិនពិត វាអាចធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសបុគ្គល និងអង្គភាព ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ។ សូមសិក្សាពីប្រភព និងស្រាវជ្រាវឲ្យបានច្បាស់លាស់ មុននឹងផុស កុំត្រឹមតែចង់បានល្បី ចង់បានស៊ែ និងចង់បានឡាច ៕