សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នៅព្រឹកថ្ងៃទី ០១ កក្តដា ក្រសួងសុខាភិបាលបានព្យាបាល​អ្នកជំងឺកូវីដ១៩ ជាសះស្បើយ ចំនួន១នាក់បន្ថែម​ទៀត

បើយោងតាមទំព័រហ្វេសបុករបស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០១ ខែកក្តដា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ ១៩ បានជាសះស្បើយចំនួន ​១ រូបទៀតហើយ។​

អ្នកជំងឺកូវីដ ១៩ ដែលជាសះស្បើយ គឺបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងព្រះសីហនុ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមថ្ងៃនេះ កម្ពុជាពុំបានរកឃើញចំនួនអ្នកផ្ទុកវីរុសកូវីដ ១៩ ករណីថ្មីនោះទេ ជាមួយគ្នានោះដែរ កម្ពុជា បានរកឃើញជំងឺកូវីដ១៩ ចំនួ​ន ១៤១នាក់ (ស្ត្រី ៤០នាក់ និង បុរស ១០១នាក់)។

សូមបងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ថែមទៀត​ ជាពិសេស​ត្រូវ​រក្សា​គម្លាត​ និង​ ធ្វើ​អនាម័យ​អោយបានត្រឹមត្រូវ​ ៕

ប្រភព: ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ