- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
នៅព្រឹកថ្ងៃទី ២៣ កក្កដា ក្រសួងសុខាភិបាល ប្រកាសការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) នៅបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី ២៣ កក្កដា ២០២០ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) នៅខេត្តបន្ទាយមានជ័យ ដែលមានប្រជាជនចំនួន ៦ ភូមិកំពុងឆ្លងរាលដាលនៃជំងឺនេះ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដូចខាងក្រោមនេះ ៖ តាមសេចក្ដីប្រកាសរបស់ក្រសួង ក៏បានចេញវិធានការទប់ស្កាត់ដោយបានណែនាំអោយប្រជាពលរដ្ឋប្រើប្រាស់មុង ពេលទទួលទានដំណេក និងពាក់ខោអាវវែងៗ ព្រោះជំងឺនេះវាឆ្លងតាមមូសខ្លាញីខាំ៕
- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរជូនមន្រ្តីនគរបាលជាតិ នៅស្នងការនគរបាលរាជធានីភ្នំពេញ
រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ មិន សំផេត និងលោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងមុខតំណែង ដំឡើងឋានន្តរសក្តិ ផ្ទេភារកិច្ច ប្រគល់បណ្ណ និងលិខិតសរសើរ ជូនមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងមន្រ្តីនគរបាលការិយាល័យជំនាញផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន១១០នាក់ មន្ត្រីទាំងអស់តែងតែត្រូវបានលើកទឹកចិត្តពីដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ អភិបាលរងខណ្ឌ លោកនាយការិយាល័យជំនាញ និងលោក លោកស្រីអធិការរងផងដែរ ។ ក្នុងឱកាសនោះដែរ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានផ្តល់មតិណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ បម្រេីសេវាប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសធានាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
នាព្រឹកថ្ងៃទី ២៣ ខែកក្កដា កម្ពុជារកឃើញអ្នកកើតកូវីដ ១៩ ចំនួន ០១ នាក់បន្ថែម និងមានអ្នកជាសះស្បើយ ០២នាក់
បើយោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន ០១ នាក់បន្ថែមទៀនិងមានអ្នកជាសះស្បើយ ០២នាក់ គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញមានករណីកូវីដ ១៩ សរុបទាំង ១៩៨ ករណី មានស្ត្រី ៤៣នាក់ និងបុរស ១៥៥នាក់៕
- ព័ត៌មានជាតិ ២១ កក្កដា ២០២០
ឧត្តមសេនីយ៍ទោ លួ រ៉ាបូ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ ចំនូន១០០រូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី ដោយគោរពតាមបញ្ជារដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ លួ រ៉ាបូ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ ចំនូន១០០រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ក្នុងពិធីនេះដែរ មានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ ដំណាងកងរាជអាវុធហត្ថខណ្ឌដង្កោ លោកនាយរងការិយាល័យ លោកអធិការ លោក លោកស្រី អធិការរង លោក នាយប៉ុស្តិ៍ នាយផ្នែក នាយរងប៉ុស្តិ៍ នាយរងផ្នែក រួមទាំងមន្ត្រីជាច្រើនរូបទៀត ៕
- ព័ត៌មានជាតិ ២១ កក្កដា ២០២០
លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌទួលគោក
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ ចំនូន១៦៤រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ។ ក្នុងពិធីនេះដែរ មានការចូលរួមពី លោកនាយការិយាល័យ លោកអធិការ លោក លោក ស្រី អធិការរង លោកអធិការរង នាយ ប៉ុស្តិ៍ នាយ ផ្នែក នាយរងប៉ុស្តិ៍ នាយរងផ្នែក រួមទាំងមន្ត្រីជាច្រើនរូបទៀត ៕
- ព័ត៌មានជាតិ ២១ កក្កដា ២០២០
នាព្រឹកថ្ងៃទី ២១ ខែកក្កដា កម្ពុជារកឃើញអ្នកកើតកូវីដ ១៩ ចំនួន ២៦ នាក់បន្ថែម លើអ្នកដំណើរវិលត្រលប់មកពីរុស្សី និង អេហ្ស៊ីប
បើយោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន ២៦ នាក់បន្ថែមទៀត សុទ្ធតែជាអ្នកដំណើរវិលត្រលប់មកពីប្រទេសរុស្សី និង អេហ្ស៊ីប ដែលមកដល់កម្ពុជានាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ។ ចំពោះករណីថ្មីទាំង ២៦ នាក់ដែលបានរកឃើញនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញមានករណីកូវីដ ១៩ សរុបទាំង ១៩៧ ករណី ក្នុងនេះព្យាបាលជាសះស្បើយកើនចំនួន ៤ នាក់ សរុបចំនួន ១៤០ នាក់ និង កំពុងសម្រាលព្យាលបាលមានចំនួន ៥៧ នាក់ ហើយពុំករណីស្លាប់ឡើយ ៕
- ព័ត៌មានជាតិ ២០ កក្កដា ២០២០
នគរបាលខណ្ឌច្បារអំពៅ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោតវៀតណាម) ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់
ស្តីពីករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោតវៀតណាម)ជាក់ស្តែង នៅចំណុចផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖ ១-ឈ្មោះចក់ ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះកើតហេតុ ។ ២-ឈ្មោះញ៉ែម សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ) ។ ៣-ឈ្មោះថាវ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង ១៥:៥០នាទី សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោត វៀតណាម) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ខាងលើ ដកហូតវត្ថុតាងរួមមាន ៖ ក្រដាសកត់កន្ទុយលេខរួច ២៣សន្លឹក, ម៉ាស៊ីនគិតលេខ០១គ្រឿង,ទូរស័ព្ទ […]
- ព័ត៌មានជាតិ ២០ កក្កដា ២០២០
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ផ្នែកអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញប្រជាពលរដ្ឋដើម្បីមកបំពេញបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណ
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ បានអញ្ចើញប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមកបំពេញបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណ នៅសង្កាត់ទាំង០៧ នៃអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ បានចំនួនសរុប ១៨នាក់ ប្រុស ១១នាក់ ស្រី ០៧នាក់ ៕
- ព័ត៌មានជាតិ ២០ កក្កដា ២០២០
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយបន្ថែមចំពោះវិធានការរបស់ក្រសួងសុខាភិបាល សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ជាពិសេសអនុសាសន៍ណែនាំរបស់ឯកឧត្តមស្នងការ ស្តីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការចុះអនុវត្តត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីធ្វើការណែនាំ អប់រំ និងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដើម្បីរៀបចំប្រែក្លាយទីកន្លែងទាំងនោះទៅជាភោជនីយ៍ដ្ឋាន ដើម្បីចូលរួមសហការគ្នា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។ ក្នុងឱកាសនោះដែរ លោកអធិការបានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ចាត់វិធានការ ចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីឲ្យមានភាពច្បាស់លាស់ថា ក្លឹបទាំងនោះបើបើកដំណើរ គឺត្រូវតែកែប្រែទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ។ លោកអធិការបានផ្តល់មតិណែនាំជាច្រើនដល់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវតែរៀបចំកម្លាំងចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំក្លឹបកំសាន្ត ខារ៉ាអូខេ ចៀសវាងការលួចបើកដោយផ្ទុយនឹងសេចក្តីណែនាំ ដែកអាចបង្កឲ្យមានការឆ្លងរាលដាលវីរុសកូវីដ ១៩ ។ ជាមួយនោះដែរ លោកអធិការបានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំដល់អ្នកប្រកបមុខរបរ ដែលងាយរងគ្រោះដូចជាស្ថានីយ៍លក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាស់ ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយទាំងនោះគួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើយជាយថាហេតុ។ […]
- ព័ត៌មានជាតិ ១៩ កក្កដា ២០២០
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ប្រគល់ជូនគ្រួសារជួបគ្រោះអគ្គិភ័យឆេះផ្ទះ ដែលបានទទួលមរណភាព
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានដឹកនាំអធិការរង នាយប៉ុស្តិ៍ នឹងមន្ត្រីក្រោមឱវាទ យកបច្ច័យចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលបានជួបគ្រោះអគ្គិភ័យឆេះផ្ទះបណ្ដាលអោយស្លាប់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី ។ ក្នុងឪកាសនោះដែរ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានពាំនាំថវិកាសរុបចំនួន ១០០០.០០០រៀល (១លានរៀល) និងសម្ភារ:មួយចំនួនទៀត ដូចជាគ្រឿងឧបភោគបរិភោគ ទឹកក្រូចចំនួន ០៥កេះ ទឹកសុទ្ធចំនួន ០៥កេះ អង្ករមួយបាវ ៥០Kg ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី នៅវត្តឬស្សីសែញស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ៕