- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តម សេនីយ៍ ទោ ប៊ុន សុសិក្ខា ស្នងការរង នគរបាលរាជធានី ភ្នំពេញ តំណាងឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរសក្តិ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ព្រមទាំងមន្ត្រី ការិយាល័យ ចំណុះផែនការងារសន្តិសុខ មន្ត្រីទាំងអស់តែងតែត្រូវបាន លើកទឹកចិត្ត ពីដឹកនាំ ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួម ពីលោក វរសេនីយ៍ឯក យិន សាន អធិការនគរបាល ខណ្ឌចំការមន លោកអភិបាលរង ខណ្ឌចំការមន ព្រមទាំង លោកនាយ នាយ […]
- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
អគ្គីភ័យឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌមានជ័យ បណ្តាលឱ្យខូចខាតសំភារៈមួយចំនួន
នៅថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ ២០២០ វេលាម៉ោង ០៣:៣០នាទីល្ងាច មានអគ្គីភ័យមួយកន្លែងកើតឡើង ស្ថិតក្នុងរោងចក្រ គូតាយ សេងសីនហ្វេងជីង( ខេមបូឌា ហ្គាមេន) ផ្លូវឌួងងៀប ភូមិដំណាក់ធំ ៣សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីឆេះរោងចក្រនេះ មកពីដាក់ក្រដាសការតុងជាប់ជញ្ជាំងម៉ាស៊ីនភ្លើងធ្វើអោយជញ្ជាំងឡើងកំដៅបង្ករជាអគ្គិភ័យ ដែលមានម្ចាស់ឈ្មោះ គ្រួច សង្ហាន ភេទប្រុស អាយុ ៧១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ : ម្ចាស់ដី ហើយម្ចាស់ជួលឈ្មោះ : ចុង យ៉ុង ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ចិន មុខរបរ : អ្នកគ្រប់គ្រងរោងចក្រ។ របាយការណ៍បានឱ្យដឹងថា ក្នុងយុទ្ធនាការពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន០២គ្រឿង របស់ការិយាល័យ អគ្គិភ័យ រាជធានីភ្នំពេញ […]
- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និង លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ព្រមទាំងមន្ត្រីការិយាល័យចំណុះផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា និងផែនការងារអន្តោប្រវេសន៍ សរុបចំនួន១៤៦ រូប មន្ត្រីទាំងអស់តែងតែត្រូវបានលើកទឹកចិត្តពីដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ព្រមទាំងលោកនាយ នាយរងការិយាល័យចំណុះផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា និងផែនការងារអន្តោប្រវេសន៍ និង អធិការរងផងដែរ ។ ក្នុងឱកាសនោះដែរ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានផ្តល់មតិណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ បម្រើសេវាប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសធានាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងមន្ត្រីការិយាល័យចំណុះផែនសេនាធិការ សរុបចំនួន១៦៧នាក់ មន្ត្រីទាំងអស់តែងតែត្រូវបានលើកទឹកចិត្តពីដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា លោក នេត ស៊ីថន អធិការនគរបាលខណ្ឌ៧មករា ព្រមទាំងលោកនាយ នាយរងការិយាល័យចំណុះផែនសេនាធិការ និងមានការចូលរួមពីលោកអធិការរង និងលោកនាយប៉ុស្តិ៍ទាំង០៨សង្កាត់ផងដែរ។ ក្នុងឱកាសនោះដែរ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានផ្តល់មតិណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ បម្រើសេវាប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសធានាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសចិនប្រុងប្រៀបចំពោះផលប៉ះពាល់ បន្ទាប់ពីទឹកជំនន់ដ៏ធំនៅឯទំនប់ទាំង៣ (Georges Dams)
ទឹកជំនន់ទ្រង់ទ្រាយធំលើកទី ២ នៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសចិនត្រូវបានគេរំពឹងថានឹងបង្កើនហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ដោយសារភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ៤៥ លាននាក់នៅក្នុងប្រទេស និងយ៉ាងហោចណាស់មានមនុស្សចំនួន ១៤២ នាក់បានស្លាប់ ឬបាត់ខ្លួន។ ក្រសួងធនធានទឹកចិនបាននិយាយនៅម៉ោង ៨ ព្រឹក កាលពីថ្ងៃពុធថា ផ្នែកសំខាន់មួយកន្លែងនៃទន្លេយ៉ាងសេ និងតំបន់ផ្សេងៗទៀតមានចំនួនទឹកឡើងខ្ពស់ជាងកម្រិតទឹកជំនន់។ ក្រសួងក៏បាននិយាយផងដែរថា ទន្លេចំនួន ៩៣ បានលើសកម្រិតកំណត់ទឹកជំនន់ ហើយពួកគេកំពុងត្រួតពិនិត្យអាងស្តុកទឹកបី ដែលស្ថិតនៅផ្នែកខាងលើនៃទន្លេយ៉ាងសេ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបាននិយាយនៅសប្តាហ៍នេះថា ប្រជាជនជាង ៤.៥០០ នាក់នៅក្នុងខេត្តជាំងស៊ី អានហួយ និងខេត្តដទៃទៀតត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារទឹកជំនន់ និងយ៉ាងហោចណាស់ផ្ទះ ៣៥.០០០ ខ្នងបានដួលរលំ ធ្វើឲ្យទំហំនៃការខូចខាតដោយផ្ទាល់ជិត ២៣ ពាន់លានដុល្លារ៕ ប្រភព៖ www.upi.com
- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
នាព្រឹកថ្ងៃទី ២៤ ខែកក្កដា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ០៤ នាក់បន្ថែម លើក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ
បើយោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា រកឃើញមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់បន្ថែមទៀត លើក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់។ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) រួមមាន៖ – បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ – បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ – បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប – ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី គល់ យី និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង តំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្រ្តីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន ៦០នាក់ ក្នុងនោះផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ១១នាក់ បំពាក់ឋានន្តរសក្តិចំនួន ៤០នាក់ និងប័ណ្ណសរសើរ លិខិតសរសើរ ចំនួន ០៩នាក់ ៕ ក្នុងឱកាសនោះដែរ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានផ្តល់មតិណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ បម្រើសេវាប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសធានាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចែវ ហាក់ និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន២០៨នាក់ មន្ត្រីទាំងអស់តែងតែត្រូវបានលើកទឹកចិត្តពីដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោកនាយ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកនាយ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក លោក នាយរងការិយាល័យសណ្តាប់ធ្នាប់ លោកនាយ នាយរងការិយាល័យទេសចរណ៍ លោកនាយ នាយរងការិយាល័យការពារបតិកភ័ណ្ឌ និងលោកអធិការរងផងដែរ ។ ក្នុងឱកាសនោះដែរ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានផ្តល់មតិណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ បម្រើសេវាប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសធានាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលា១០:៣០នាទី លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ស្ថិតក្នុងសង្កាត់សាក់សំពៅបានចំនួន ០៧ភូមិ រួមមាន ២៨សហពន្ធ័ មនុស្ស ១២០នាក់ ប្រុស៦០នាក់ អាយុ១៨ឆ្នាំឡើង ៦១នាក់ ប្រុស ៣១នាក់។ ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ និងបានផ្សព្វផ្សាយពីអនុក្រឹត្យ លេខ៣៩ អ នក្រ .បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ ស្តីពីការកែសម្រួល អនុក្រឹត្យ លេខ ៤៤ អ ន ក្រ .បក ចុះ ថ្ងៃទី២១ […]
- ព័ត៌មានជាតិ ២៣ កក្កដា ២០២០
លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ប្រគល់ជូនគ្រួសារមន្ត្រី កំពុងសម្រាកព្យាបាលជំងឺ
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍ សែនជ័យ បានដឹកនាំលោកអធិការរង នាយផ្នែក នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខមន្ត្រីចំនួន ០២ រូប ដែលកំពុងសម្រាកព្យាបាលនៅឯគេហដ្ឋាន ព្រមទាំងបាននាំយកថវិកាមួយចំនួនផ្តល់ជូនដល់មន្ត្រី កំពុងសម្រាកព្យាបាលជំងឺ ដើម្បីជួយសម្រាលមួយផ្នែកសម្រាប់ការព្យាបាល រួចក៏បានណែនាំឲ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាព ហើយជូនពរឲ្យឆាប់ជាសះស្បើយផង ដែរ ៕