- ព័ត៌មានជាតិ ១៧ មិថុនា ២០២០
នគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦:១០នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ ១-ឈ្មោះ វណ្ណ សុហេង ហៅ លីន ភេទប្រុស អាយុ ២២ឆាំ្ន ជនជាតិខ្មែរ មុខរបរ កម្មករអូសរទេះ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវបេតុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាម្ចាស់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន)។ ២-ឈ្មោះ ឃាន សំណាង ហៅ ណាង ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក […]
- ព័ត៌មានជាតិ ១៦ មិថុនា ២០២០
បើយោងតាមក្រសួងពាណិជ្ជកម្មអោយដឹងថា ចាប់ពីថ្ងៃនេះ តម្លៃប្រេងសាំង កើនថ្លៃ ១៥០ រៀល ក្នុង ១ លីត្រ
នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ មិថុនា ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងអំពីតម្លៃសាំងលក់រាយ សម្រាប់ប្រេងសាំងធម្មតា ក្នុង ១ លីត្រ តម្លៃ ២ ៨៥០ រៀល ចំណែកឯប្រេងម៉ាសូត ២ ៦០០ រៀល ក្នុង ១ លីត្រ ។ ដូច្នេះសប្ដាហ៍នេះ ប្រេងសាំងកើនថ្លៃ ១៥០ រៀល បើប្រៀបធៀបនឹងតម្លៃប្រេងសាំងធម្មតា មួយលីត្រតម្លៃ ២ ៧០០កាលពីសប្ដាហ៍មុន៕ សូមមើលលម្អិតក្នុងសេចក្ដីជូនដំណឹង៖ ប្រភព: ក្រសួងពាណិជ្ជកម្ម Ministry of Commerce
- ព័ត៌មានជាតិ ១៤ មិថុនា ២០២០
មេប៉ូលីសទីក្រុង អាតាឡាន់តា បានលាលែងពីតំណែង បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅម្នាក់
នៅពេលដែលលោក រីសឆាត ប៊្រុក បានដេកលក់ ខណៈពេលគាត់កំពុងទិញអាហារនៅឯហាង Wendy’s Drive-through ប៉ូលីសក៏បានមកដល់ ក៏កើតមានការប្រតាយប្រតប់រវាងប៉ូលីស និងលោកប្រ៊ុក។ រវាងមានការប្រតាយប្រតប់ លោកប្រ៊ុក ក៏បានឆក់យកបានកាំភ្លើងឆក់ (Taser Gun) ពីប៉ូលីស រួចក៏រត់។ នៅពេលដែលប៉ូលីសរត់ដេញតាម ក៏បានបាញ់សម្លាប់លោកតែម្តង។ ហេតុការណ៍នេះបានបង្កចលាចលនៅក្នុងទីក្រុង។ ទីក្រុងអាតាឡាន់តា៖ ម្ភៃបួនម៉ោងបន្ទាប់ពីប៉ូលីសស្បែកស បានបាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅម្នាក់ នៅខាងក្រៅហាងលក់អាហារលឿន (Fast-food restaurant) ចៅហ្វាងក្រុងអាតាឡាន់តា បានប្រកាសកាលពីថ្ងៃសៅថា មេប៉ូលីសបានលាលែងពីតំណែង និងអំពាវនាវឲ្យមានការបញ្ឈប់ការងារប៉ូលីសដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅនោះ។ ការបាញ់សម្លាប់បុរសស្បែកខ្មៅរូបនេះ បានជម្រុញឲ្យប្រជាជនចេញមកធ្វើការតវ៉ាប្រឆាំងចំពោះអំពើហឹង្សារបស់ប៉ូលីស និងមានការដុតភ្លើងនៅតាមដងវីថី និងក្បែរភោជនីយដ្ឋាន ដែលជាកន្លែងកើតហេតុ ជម្រុញឲ្យក្រុមប៉ូលីសធ្វើការតបត ដោយការបាញ់ឧស្ម័នទឹកភ្នែក និងគ្រាប់បែកហ្វ្លាស (Flash Grenade) ដើម្បីបំបែកហ្វូងអ្នកតវ៉ា។ អាជ្ញាធរបាននិយាយថា លោក រីសឆាត ប៊្រុក ដែលមានអាយុ ២៧ឆ្នាំ បានព្យាយាមរត់គេចពីប៉ូលីសកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីធ្វើតេស្តរកសារធាតុស្រវឹង និងបានឆក់យកកាំភ្លើងឆក់ពីមន្រ្តីប៉ូលីសម្នាក់ អំឡុងពេលប្រតាយប្រតប់។ ចៅហ្វាយក្រុង លោកស្រី បត់ថុម បាននិយាយថា […]
- ព័ត៌មានជាតិ ១៤ មិថុនា ២០២០
នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ
ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។ អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។ ប្រភព: Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន
- ព័ត៌មានជាតិ ១៤ មិថុនា ២០២០
នៅព្រឹកនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ដែលបើកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ទៅតុលាការពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា
នៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបើកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនដែលបើកបរម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ច កាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកង កំពុងតែបំពេញការងារលេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។ ជនបើកបរក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ៕
- ព័ត៌មានជាតិ ១៣ មិថុនា ២០២០
មានករណីអគ្គិភ័យមួយកើតឡើង នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:៣០នាទី មានកើតករណីអគ្គិភ័យមួយឆេះ នៅចំណុចសណ្ឋាគារ ណៃ អ៊ីន (NIGHT-IN) (ជាន់ទី៤) ដែលមានទីតាំងផ្ទះលេខ១៥០Eo ផ្លូវ លេខ២៨៩ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងមាន ឈ្មោះ ឡុង បុប្ផា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកសណ្ឋាគារ ណៃ អ៊ីន (NIGHT-IN) ស្នាក់នៅផ្ទះលេខ១៥០Eo ផ្លូវលេខ២៨៩ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អគ្គិភ័យបានឆេះបន្ទប់ដេកជាន់ទី៤ របស់ជាងភ្លើងបុគ្គលិករបស់សណ្ឋាគារដែលចាក់សោរចោល , ខូចខាតពូកដេកមួយ ឆេះរោលពិដាន និងសំភារ:មួយចំនួន ។ អគ្គិភ័យនេះប្រើប្រាស់រថយន្តសម្រាប់បាញ់ពន្លត់របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបានរលត់ជាស្ថាពរ នៅវេលាម៉ោង២០:១៥នាទី នាថ្ងៃ-ខែ-ឆ្នាំដដែល ។
- ព័ត៌មានជាតិ ១៣ មិថុនា ២០២០
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីអន្តរាគមន៍២នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅពេលកំពុងតែបំពេញភារកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបង្កឡើងដោយបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចដែលបណ្តាលឲ្យមន្ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលបានបង្ហាញការសោកស្តាយដែលជនបង្ក បើកបរមិនគោរពច្បាប់ បើកល្បឿនលឿន មកបុកសមត្ថកិច្ចបណ្តាលឲ្យគ្រោះថ្នាក់ដូច្នេះ ជាពិសេសឯកឧត្តមអភិបាលក៏បាននាំយកជាថវិកាមួយចំនួនដើម្បីជួយឧបត្ថម្ភដល់មន្ត្រីទាំង២នាក់ ដើម្បីជួយសម្រាលដល់ការសម្រាកព្យាបាលនេះផងដែរ ៕
- ព័ត៌មានជាតិ ១២ មិថុនា ២០២០
គោលដៅប្រចាំការ ២៤ម៉/២៤ម៉ ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស
គោលដៅប្រចាំការ ២៤ម៉/២៤ម៉ ថ្មីស្រឡាង និងមានផាសុខភាព ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មាន៣ទីតាំង ដូចជានៅក្រោមស្ពានព្រែកព្នៅ ផ្លូវហាណូយ និងផ្លូវ ២០០៤ ថែមទាំងមានដាក់ភ្ជាប់លេខទូរស័ព្ទរបស់ឯកឧត្តមស្នងការ លេខរបស់លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមទាំងលេខរបស់មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសឯកឧត្តមស្នងការ ក៏បានយកចិត្តយ៉ាងខ្លាំងដល់សុខទុក្ខរបស់មន្ត្រី ក៏ដូចជាកន្លែងធ្វើការ ឬកន្លែងប្រចាំការត្រូវតែស្អាត មានអនាម័យល្អ និងបរិស្ថានស្អាតជានិច្ច ដើម្បីទទួលបាននូវសុខភាពល្អ ងាយស្រួលក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ៕
- ព័ត៌មានជាតិ ១២ មិថុនា ២០២០
ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី ការិយាល័យគ្រប់គ្រងជនបរទេស ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និង លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលការងារដឹកនាំការិយាល័យគ្រប់គ្រងជនបរទេស សមាសភាពចូលរួមមាន លោក នាយ-នាយរងការិយាល័យ នាយ- នាយរងផ្នែក និងមន្រ្តីការិយាល័យគ្រប់គ្រងជនបរទេស ដែលមានខ្លឹមសារនៃកិច្ចប្រជុំមាន លោកនាយការិយាល័យ ស្វាគមន៍បើកកិច្ចប្រជុំ និងចាប់ផ្តើមរបៀបវារៈប្រជុំ ការអានរបាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០២០ ដោយលោក នាយរងការិយល័យ រដ្ឋបាលសរុប មតិរបស់លោកនាយការិយាល័យគ្រប់គ្រងជនបរទេស៖ – ជំរុញមន្រ្តីឱ្យអនុវត្តការងារទៅតាមនីមួយៗ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ។ – ជំរុញមន្រ្តីក្នុងការិយាល័យ សហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវ និងស្រង់ស្ថិតិជនបរទេសតាមទីតាំង ដែលមានវត្តមានជនបរទេស ។ – ជំរុញមន្រ្តីចុះផ្សព្វផ្សាយណែនាំ របៀប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) […]
- ព័ត៌មានជាតិ ១២ មិថុនា ២០២០
នគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ករណីឆក់កាបូប
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១៖៥០នាទីព្រឹក ស្ថិតនៅភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់។ ជនសង្ស័យទី១ឈ្មោះ ឆុន ថាវុធ ភេទប្រុស មុខរបរជាង ស្នាក់នៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួនកាលពីថ្ងៃទី១១.០៦.២០២០) ។ ១- ជនសង្ស័យទី២ឈ្មោះ ដុះ ម៉េងហៀង ភេទប្រុស ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ២- ជនសង្ស័យទី៣ឈ្មោះ ហង្ស លីហៀង ហៅ អាឌាំង ភេទប្រុស ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ៣- ជនរងគ្រោះឈ្មោះ សន សុផា ភេទស្រី កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕