សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំង​អធិការនគរបាល​ខណ្ឌ​ដង្កោ​បង្ក្រាបបាន​ជនសង្ស័យ ២នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង ០៩:១៥នាទី ត្រង់ចំណុច​មុខ​បុរី​កាំ​ង​ម៉េង ផ្លូវជាតិ​លេខ២ ស្ថិតនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច​បាន​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ ករណីគ្រឿងញៀន៖

      ១.ឈ្មោះ សៅ​រី ចាន់​សាន​ណា​លិ​ក ហៅ លឹប ភេទ​ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ដឹក​ទឹកកក មាន​ទីលំនៅ​ភូមិ​ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

    ២.ឈ្មោះ ផាត រស្មី ហៅ អា​គយ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ដោល ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

វត្ថុតាង​ចាប់យក​ក្រាម​ពណ៌​ស​ថ្លា​ចំនួន២២កញ្ចប់​(១៨កញ្ចប់​​តូច,០៤កញ្ចប់​​ធំ​ល្មម),កូន​កាបូប​តូច ពណ៌​ខ្មៅ ចំនួន០១ ,ទូរស័ព្ទ ចំនួន០១គ្រឿង ។

ហេតុការណ៍៖ កាលពី​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង០៩និង១៥នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ លោក​វរសេនីយ៍ទោ សូរ វិសាល អធិការរង​និង​លោក​វរសេនីយ៍ត្រី លឹម ចេង​ហេង នាយផ្នែក​ប្រឆាំង​គ្រឿងញៀន បានធ្វើការ​ស្រាវជ្រាវ​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​មុខ​បុរី​កាំ​ង​ម៉េង ផ្លូវជាតិ​លេខ២ ស្ថិតនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់៖ ១.ឈ្មោះ សៅ​រី ចាន់​សាន​ណា​លិ​ក ហៅ លឹប ភេទ​ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ផាត រស្មី ហៅ អា​គយ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​យើង​ក៏បាន ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន១៦កញ្ចប់​តូច នៅក្នុង​ហោប៉ៅ​ខាងមុខ​ខាងស្តាំ របស់​ឈ្មោះ​ផាត រស្មី ហៅ អា​គយ និង​ចំនួន០៦កញ្ចប់​(៤កញ្ចប់​ធំ​ល្មម,០២កញ្ចប់​​តូច)ដាក់​ក្នុង​កាបូប​តូច ពណ៌​ខ្មៅ ទុក​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងស្តាំ របស់​ឈ្មោះ សៅ​រី ចាន់​សាន​ណា​លិ​ក ហៅ លឹប ហើយ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ