- ព័ត៌មានជាតិ ១២ កក្កដា ២០២០
នៅព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ១៥នាក់បន្ថែមទៀត ដែលទើបមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
នៅព្រឹកថ្ងៃទី ១២ ខែកក្តដា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៥នាក់ថ្មី សុទ្ធតែជាករណីនាំចូលដែលទើបត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។ តាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី ១៥នាក់ មានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដំណើរសរុបចំនួន ៩៤នាក់។ បុរសទាំង១៥នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច ហើយធ្វើការវិគាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺទាំង១៥នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរក្សាគម្លាត និង ធ្វើអនាម័យអោយបានត្រឹមត្រូវ ៕ ប្រភព: FB ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានជាតិ ១១ កក្កដា ២០២០
លោកអនុសេនីយ៍ឯក សាល សណ្តុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានជួយឧបត្ថម្ភប្រាក់ដល់កេ្មងប្រុស ចំនួន02នាក់ ដែលគ្មានប្រាក់សំរាប់ទិញបាយហូប និងគ្មានកន្លែងស្នាក់នៅ
នៅថ្ងៃទី១១ កក្តដា ២០២០ វេលាម៉ោង10ម៉15នាទី មានកេ្មងប្រុស ចំនួន02នាក់ បានមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីពឹងពាក់សមត្ថកិច្ចយើងជួយសង្រ្គោះពួកគាត់ ដោយសារពួកគាត់បានចាកចេញពីស្រុកកំណើត នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានមករកការងារធ្វើនៅក្នុងរាជធានីភ្នំពេញ តែរកការងារធ្វើពុំបានគ្មានប្រាក់សំរាប់ទិញបាយហូប និងគ្មានកន្លែងស្នាក់នៅ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ លោកអនុសេនីយ៍ឯក សាល សណ្តុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ជួយជ្រោមជ្រែងដោយផ្តល់កន្លែងស្នាក់នៅ និងបានជួយឧបត្ថម្ភប្រាក់មួយចំនួន ដើម្បីផ្គត់ផ្គង់ជីវភាព និងបានជូនក្មេងប្រុសទាំងពីរនាក់នោះទៅចំណត់រថយន្តក្រុង ដើម្បីធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ ។ ក្មេងប្រុសដែលយើងបានជួយសង្រ្គោះនោះមានឈ្មោះ : 1-ឈ្មោះឈឿនលីហួរភេទប្រុសអាយុ15ឆ្នាំ 2-ឈ្មោះសៀងតូលេខភេទប្រុសអាយុ13ឆ្នាំ ការចេះជួយគ្នាទៅវិញទៅមកនេះ គឺជាអំពើល្អមួយរបស់មនុស្សគ្រប់រូបក្នុងគ្រាមានអាសន្ន ហើយការ ចេះស្រឡាញ់គ្នា ចេះជួយគ្នា និងអធ្យាស្រ័យឲ្យគ្នា គឺជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយៗ៕
- ព័ត៌មានជាតិ ១០ កក្កដា ២០២០
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារដកពិសោធន៍ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី អធិការរង លោក លោកស្រី នាយផ្នែក និង លោកនាយ នាយរងទាំង០៧ប៉ុស្តិ៍ ដែលជាមន្ត្រីអនុវត្តន៍ផ្ទាល់។ ក្នុងកិច្ចប្រជុំបានលើកឡើងពីការថ្លែងអំណរគុណ និងប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ដែលបាន យកចិត្តទុក្ខដាក់ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកកន្លងមកឲ្យទទួល បានលទ្ធផលល្អប្រសើរ និងបានកាត់បន្ថយលើបទល្មើសបានល្អប្រសើរក្នុងមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយគោលការណ៍ ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដល់កងកម្លាំងនគរបាលខណ្ឌមានជ័យ ដែលចុះអនុវត្តផ្ទាល់រួមមាន៖ ១-ហាមដាច់ខាត ការប្រើប្រាស់សំដីមិនសមរម្យជាមួយអ្នកល្មើសច្បាប់ចរាចរណ៍ ២-មិនត្រូវហៅរថយន្តដែលមិនល្មើស ដើម្បីសុំត្រួតពិនិត្យឯកសារនោះទេ ៣-ត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌ របស់នគរបាលជាតិ ៤-ការគោរពវិន័យកងកម្លាំងនគរបាលជាតិ៕
- ព័ត៌មានជាតិ ១០ កក្កដា ២០២០
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារដកពិសោធន៍ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង មានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក លោកស្រី អធិការរង លោក លោកស្រី នាយផ្នែក និង លោកនាយ នាយរងទាំង០៧ប៉ុស្តិ៍ ដែលជាមន្ត្រីអនុវត្តន៍ផ្ទាល់។ ក្នុងកិច្ចប្រជុំបានលើកឡើងពីការថ្លែងអំណរគុណ និងប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងទាំងអស់ដែលបាន យកចិត្តទុក្ខដាក់ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកកន្លងមកឲ្យទទួល បានលទ្ធផលល្អប្រសើរ និងបានកាត់បន្ថយលើបទល្មើសបានល្អប្រសើរក្នុងមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយគោលការណ៍ ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដល់កងកម្លាំងនគរបាលខណ្ឌមានជ័យ ដែលចុះអនុវត្តផ្ទាល់រួមមាន៖ ១-ហាមដាច់ខាត ការប្រើប្រាស់សំដីមិនសមរម្យជាមួយអ្នកល្មើសច្បាប់ចរាចរណ៍ ២-មិនត្រូវហៅរថយន្តដែលមិនល្មើស ដើម្បីសុំត្រួតពិនិត្យឯកសារនោះទេ ៣-ត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌ របស់នគរបាលជាតិ ៤-ការគោរពវិន័យកងកម្លាំងនគរបាលជាតិ៕
- ព័ត៌មានជាតិ ១០ កក្កដា ២០២០
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមិថុនា និងទិសដៅការងារ សម្រាប់ខែកក្កដា ឆ្នាំ២០២០ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំខែមិថុនា និងទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរង អធិការរងទទួលការងារព័ត៌មាន និងប្រតិកម្មរហ័ស និងសមាជិកជាច្រើនរូបទៀត ។ ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឯកឧត្តមស្នងការ បានធ្វើការបង្ហាញអំពីលទ្ធផល ដំណោះស្រាយ វិធានការណ៍ ដែលក្រុមការងារបានខិតខំធ្វើ ក្នុងគោលបំណងផ្តល់សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសតាមដាន ឆ្លើយតប បកស្រាយ ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ។ ម្យ៉ាងវិញទៀតក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែធ្វើការឆ្លើយតប បកស្រាយ បដិសេធទាន់ហេតុការណ៍ភ្លាមៗ ទាក់ទងទៅនឹងជនមួយចំនួន ដែលចុះផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្ខូចកិត្តិយស បំពុលបរិយាកាសសង្គម ឬក្នុងគោលបំណងបង្កភាពចលាចល និងបង្កឲ្យមានអសន្តិសុខក្នុងសង្គមជាដើម ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមមតិពីសំណាក់ក្រុមការងារតាមបណ្តាខណ្ឌទាំង១៤ រួមទាំងលើកឡើងនៅបញ្ហាប្រឈមមួយចំនួន […]
- ព័ត៌មានជាតិ ៩ កក្កដា ២០២០
លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ចុះសួរសុខទុក្ខមន្ត្រីនគរបាលមានជំងឺ កំពុងសម្រាកព្យាបាលនៅផ្ទះ
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង ១៥៖៣០នាទីរសៀល លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំក្រុមការងារ រួមមានលោក-លោកស្រីអធិការរង លោកនាយផ្នែក ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ពូន ជំនុន នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបានវះកាត់ជម្ងឺពោះវៀនដុះខ្នែង ហើយកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានពាំនាំនូវការសួរសុខទុក្ខ និង អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជនីភ្នំពេញ ជាថវិកាចំនួន ៨០០,០០០រៀល (ប៉ែតសិបម៉ឺនរៀល) ដល់លោកអនុសេនីយ៍ឯក ពូន ជំនុន នាយរងផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីជួយសម្រួលក្នុងការព្យាបាលជម្ងឺផងដែរ៕ ទន្ទឹមនឹងនេះដែរ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានជូនពរដល់លោកអនុសេនីយ៍ឯក ពូន ជំនុន […]
- ព័ត៌មានជាតិ ៩ កក្កដា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មើសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យ ដោយគ្មានការលើកលែងឡើយ
នៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឲ្យមានសោភ័ណ្ឌភាពល្អ ៕
- ព័ត៌មានជាតិ ៩ កក្កដា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ត្រួតពិនិត្យ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ត្រួតពិនិត្យការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការរិយាល័យ លោកអធិការទាំង១៤ ប្រធានគោលដៅទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលមានអ្នកចូលរួមសរុបចំនួន ១៤០នាក់ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង បានឡើងរាយការណ៍ជូនអង្គពិធីទាក់ទងទៅនឹងការងារទូទៅលើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនាពេលកន្លងមក និងទិសដៅអនុវត្តបន្ត ។ លោកស្នងការរងក៏បានធ្វើការកោតសរសើរដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ដែលបានខិតខំទាំងយប់ថ្ងៃក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ សមាជិកនៃអង្គពិធី បានចូលរួមមតិយោបល់ជាច្រើន ទាក់ទងទៅនឹងការអនុវត្តជាក់ស្តែង បញ្ហាប្រឈម ជាពិសេសគឺត្រូវមានការសម្របសម្រួលនិងពន្យល់ឲ្យបានយល់ចំពោះអ្នកមិនសហការណ៍សម្រាប់អ្នកដែលមិនគោរពច្បាប់មួយចំនួនផងដែរ ។ ចំពោះបញ្ហាប្រឈមដែលបានលើកឡើងពីសមាជិកនៃអង្គប្រជុំ ត្រូវបានផ្តល់ជាមតិណែនាំល្អៗពីសំណាក់ឯកឧត្តមស្នងការ និងមានការឆ្លើយតប និងដោះស្រាយភ្លាមៗ របស់លោកស្នងការរងដែលពាក់ព័ន្ឋលើករណីនេះ ។ ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានធ្វើការកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានខិតខំអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងយប់ទាំងថ្ងៃ ជាពិសេសក្នុងនាមជាសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ត្រូវប្រកាន់នូវក្រមសីលធម៌ ដោយប្រើប្រាស់ពាក្យសំដី និងកាយវិការឲ្យបានសមរម្យគ្រប់ពេលអនុវត្តបំពេញភារកិច្ច ។
- ព័ត៌មានជាតិ ៨ កក្កដា ២០២០
លោកវរសេនីយ៍ឯក ម៉ៅ សឿត បើកកិច្ចប្រជុំ សំណេះសំណាលជាមួយមន្ត្រីនគរបាល ទើបប្រកាសការតាំងស៊ុបក្នុងក្របខ័ណ្ឌថ្មី
ភ្នំពេញ៖ នាថ្ងៃទី០៨ កក្តដា ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឆ្លៀតឱកាសបើកកិច្ចប្រជុំ សំណេះសំណាលជាមួយលោកអធិការរង ទើបតែងតាំងប្រកាសការតាំងស៊ុបថ្មី,នាយផ្នែក,នាយប៉ុស្ត៍ និងមន្ត្រីនគរបាលទាំងអស់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នាឱកាសនោះផងដែរ លោកវរសេនីយ៍ឯក ម៉ៅ សឿ បានធ្វើការផ្សព្វផ្សាយ ផែនការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ជូនដល់កងកម្លាំងទាំងអស់ដើម្បីយកទៅអនុវត្ត។
- ព័ត៌មានជាតិ ៨ កក្កដា ២០២០
ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
នៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២០ ផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ដីពីផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលដឹកនាំផែនការងារគ្រឿងញៀន ។ សមាសភាពចូលរួមមាន នាយ-នាយរងការិយាល័យប្រឆាំងគ្រឿងញៀន អធិការរង និងនាយផ្នែកប្រឆាំងគ្រឿងញៀន ទាំង ១៤ខណ្ឌ ៕