- ព័ត៌មានជាតិ ១៩ កក្កដា ២០២០
នៅព្រឹកថ្ងៃទី ១៩ កក្កដា ក្រសួងសុខាភិបាលបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ចំនួន៣នាក់បន្ថែមទៀត
បើយោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ ១៩ បានជាសះស្បើយចំនួន ៣ រូបទៀតហើយ។ អ្នកជំងឺកូវីដ ១៩ ដែលជាសះស្បើយ មាន៖ – បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាស័យដ្ឋាន នៅភូមិកំពង់អំពិល ឃុំបរីផលសា ស្រុកបុរីផលសា ខេត្តតាកែវ – បុរសជាជាតិខ្មែរ អាយុ២១ឆ្នាំ មានអាស័យដ្ឋាន នៅភូមិឃ ឃុំច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ – បុរសជាជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាស័យដ្ឋាន នៅភូមិកំពង់អំពិល ឃុំបរីផលសា ស្រុកបុរីផលសា ខេត្តតាកែវ គិតត្រឹមថ្ងៃនេះ កម្ពុជាពុំបានរកឃើញចំនួនអ្នកផ្ទុកវីរុសកូវីដ ១៩ ករណីថ្មីនោះទេ ជាមួយគ្នានោះដែរ កម្ពុជា បានរកឃើញជំងឺកូវីដ១៩ ចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និង បុរស ១២៩នាក់)។ […]
- ព័ត៌មានជាតិ ១៨ កក្កដា ២០២០
ករណីផ្ទុះធុងហ្គាស់បង្កអគ្គិភ័យ នៅផ្លូវ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បង្កឲ្យមានមនុស្សស្លាប់៤នាក់ និងរបួស៥នាក់
នៅវេលាម៉ោង ១៦:៣០នាទីល្ងាច ថៃ្ងសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្ទះបញ្ចូលហ្គាស់ ស្ថិតតាមបណ្តោយផ្លូលេខ៦៣ ក្រុមទី៧៦ ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំង ឈ្មោះ ប្រាក់ ឡាំហុង ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរបញ្ចូលហ្គាស់ ។ មូលហេតុដែលបង្កដោយសារការផ្សារអេឡិចត្រិចធុងហ្គាសធ្វើផ្ទុះធុងហ្គាស់បង្កជាអគ្គិភ័យ ដែលបណ្តាលស្លាប់ មនុស្ស ចំនួន ០៤នាក់ មានរាយនាមដូចខាងក្រោម: 1/-ឈ្មោះ ឡាំ សេងហាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិសិ្សត ។ 2/-ឈ្មោះ ឡាំ គីមឡាង ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ។ 3/-ឈ្មោះ ម៉ៅ ស៊ីណាត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស់ ។ 4/-ឈ្មោះ មុន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស់ […]
- ព័ត៌មានជាតិ ១៧ កក្កដា ២០២០
លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ឧត្តមសេនីយ៍ទោ លួ រ៉ាបូ និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំ “អាគារ S” ទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕
- ព័ត៌មានជាតិ ១៧ កក្កដា ២០២០
ក្រសួងសុខាភិបាល បានប្រកាសចេញវិធានការការពារចំនួន ៦ចំណុច ដើម្បីទប់ស្កាត់ការរាលដាលកូវីដ ១៩ នៅថ្ងៃឈប់សំរាក ៥ថ្ងៃ ខាងមុខនេះ
ស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្លូវការពីថ្ងៃឈប់សម្រាក ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រចាំឆ្នាំ ២០២០ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចេញវិធានការការពារចំនួន ៦ចំណុច ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ដូចខាងក្រោមនេះ ៖ ១. ជ្រើសរើសការជួបជុំគ្រួសារ ឬ ដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព មិនមានការចម្លងជំងឺ២. ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាជាអតិប្បរិមានូវការចម្លងជំងឺ៣. ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និង កាត់បន្ថយហានីភ័យនៃការចម្លងជំងឺ៤. ជ្រើសរើសការទទួលទានអាហារ ប្រកបដោយសុវត្ថិភាព មិនបង្កការចម្លងជំងឺ៥. បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច៦. ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ប្រភព: FB ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានជាតិ ១៧ កក្កដា ២០២០
នៅព្រឹកនេះព្រឹកថ្ងៃទី ១៧ ខែកក្តដា ក្រសួងសុខាភិបាល រកឃើញវិជ្ជមានកូវីដ១៩ចំនួន ៥នាក់ថ្មីទៀត ជាករណីនាំចូលពីអាមេរិក
នៅព្រឹកថ្ងៃទី ១៧ ខែកក្តដា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ មានករណីវិជ្ជមានចំនួន ០៥នាក់បន្ថែមទៀត លើជនជាតិខ្មែរ៣នាក់ និងជនជាតិអាមេរិកចំនួន២នាក់ ដែលសុទ្ធសឹងជាករណីនាំចូលពីអាមេរិក។ លទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានបុរសអាយុ ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ ៥ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្ដាយ នៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ទៀត (តែស្ត្រីទាំងពីរនាក់ មានលទ្ធផលតេស្តលើកទី១នេះអវិជ្ជមាន) និងស្ត្រីអាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ដែលមានអាស័យដ្ឋាន នៅក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានរោគសញ្ញាហៀរសំបោរ (ស្រដៀងផ្តាសាយ) តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០។ ប្រភព: FB ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានជាតិ ១៦ កក្កដា ២០២០
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ទទួលការងារធនធានមនុស្ស និង ការងារចុះជួយខណ្ឌពោធិ៍សែនជ័យ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ ចំនូន៤៣រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ ក្នុងពិធីនេះដែរ មានការចូលរួមពី លោកនាយការិយាល័យ លោកអធិការ លោក លោក ស្រី អធិការរង លោកអធិការរង នាយ ប៉ុស្តិ៍ នាយ ផ្នែក នាយរងប៉ុស្តិ៍ នាយរងផ្នែក រួមទាំងមន្ត្រីជាច្រើនរូបទៀត ៕
- ព័ត៌មានជាតិ ១៦ កក្កដា ២០២០
នៅព្រឹកនេះ ក្រសួងសុខាភិបាល រកឃេីញវិជ្ជមាន០១ករណីទៀតហើយ ក្នុងចំណោមអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
នៅព្រឹកថ្ងៃទី ១៦ ខែកក្តដា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ មានករណីវិជ្ជមានចំនួន ០១នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ បុរសខាងលើ មានអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើតេស្តវត្ថុសំណាកពួកគាត់លើកទីបី ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០២៕ គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជាមានករណីកូវីដ ១៩ សរុបទូទាំងប្រទេសមាន ១៦៦ ករណី ក្នុងនេះព្យាបាលជាសះស្បើយចំនួន ១៣៣ នាក់ និង កំពុងសម្រាលព្យាលបាលមានចំនួន ៣៣ នាក់ ហើយពុំករណីស្លាប់ឡើយ ។ ប្រភព: FB ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានជាតិ ១៥ កក្កដា ២០២០
លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសួសុខទុក្ខមន្ត្រីនគរបាល សម្រាលមាតុភាព និង មានជម្ងឺរុំារ៉ៃ
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូមនុស្ស និងការពាអនិតិជន និងការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារយេនឌ័រ ចុះសួសុខទុក្ខមន្ត្រីនគរបាលសម្រាលមាតុភាព និង មានជម្ងឺរុំារ៉ៃសម្រាកនៅផ្ទះចំនួន៣នាក់។ ១.លោកស្រីអនុ/ឯក លន អ៊ូសោភា មន្ត្រីនគរបាលខ័ណ្ឌច្បាអំពៅ សម្រាលមាតុភាព ដោយវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រទទួលបានថវិកា ពីឯកឧត្តមស្នងការ ចំនួន១ ០០០ ០០០រៀល, ថវិកាខ័ណ្ឌចំនួនៈ ៥០០ ០០០រៀល, ថវិកាសមាគមនារីៈ ២០០ ០០០រៀល, ថវិកា លោកស្រី ឆេង សារ៉េត ៥០ ០០០រៀល, ថវិកាកាអធិការរង ផ្នែកកិច្ចកាប៉ុស្តិ ១៥០ ០០០រៀល, ថវិកាកញ្ញាអធិការរងៈ៥០ ០០០រៀល ព្រមទាំងសម្ភារៈមួយចំនួនទៀត។ ២.លោកស្រីអនុ/ទោ គិន ស៊ីណែត មន្ត្រីនគរបាលខ័ណ្ឌឬស្សីកែវ សម្រាលមាតុភាពដោយវះកាត់នៅមន្ទីរសម្រាក ព្យាបាលនិងសម្ភពលុច្យ ទទួលបានថវិកា […]
- ព័ត៌មានជាតិ ១៤ កក្កដា ២០២០
ដំណឹងល្អ សំរាប់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ
នៅថ្ងៃទី ១៤ ខែ កក្កដា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។ ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕ ប្រភព: FB Samdech Hun Sen, Cambodian Prime Minister
- ព័ត៌មានជាតិ ១៤ កក្កដា ២០២០
នៅព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ០៩នាក់បន្ថែមទៀត ដែលទើបមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
នៅព្រឹកថ្ងៃទី ១៤ ខែកក្តដា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ មានករណីវិជ្ជមានចំនួន ០៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លើកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហើយបុគ្គលដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដើម្បីការពារការចម្លងនៅក្នុងសហគមន៌។ គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជាមានករណីកូវីដ ១៩ សរុបទូទាំងប្រទេសមាន ១៦៥ ករណី ក្នុងនេះព្យាបាលជាសះស្បើយចំនួន ១៣៣ នាក់ និង កំពុងសម្រាលព្យាលបាលមានចំនួន ៣២ នាក់ ហើយពុំករណីស្លាប់ឡើយ ។ សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរក្សាគម្លាត និង ធ្វើអនាម័យអោយបានត្រឹមត្រូវ ៕ ប្រភព: FB ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា