សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោក​វរសេនីយ៍ឯក អេ​ម សម្បត្តិ ចុះសួរសុខទុក្ខ​មន្ត្រី​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

ដោយ​អនុវត្តន៍​តាម​ការណែនាំ​ជាប្រចាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អោយ​គ្រប់​ប្រធាន​អង្គភាព​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ ។

នៅ​ព្រឹក​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក​វរសេនីយ៍ឯក អេ​ម សម្បត្តិ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​រា​ជ​ធានី​ព្រមទាំង​លោកនាយ​រងការិយាល័យ​បាន​ដឹកនាំ​កម្លាំង​ចុះសួរសុខទុក្ខ​លោក​អនុសេនីយ៍ទោ មុត មាន មន្ត្រីនគរបាល​សណ្តាប់​ធ្នាប់​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ហើ​យ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ។

ក្នុងឱកាស​ចុះសួរសុខទុក្ខ​នេះដែរ​លោកនាយ​ការិយាល័យ​ក៏បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន ១២០,០០០០៛(មួយ​លាន​ពីរ​សែន​រៀល)ដើម្បី​ជួយ​សម្រួល​បន្ទុក​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ រួមជាមួយ​គ្នា​នោះដែរ​លោកនាយ​ការិយាល័យ​ក៏បាន​ជួយឧបត្ថម្ភ​អ្នក​ជម្ងឺ​ដែល​សម្រាក​ព្យាបាល​នៅក្បែរនោះ​ចំនួន ១០០,០០០៛(ដប់​ម៉ឺ​ន​រៀល)ផងដែរ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ