សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អនុវត្តដូចភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតហើយ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ វេលា ម៉ោង០៣:០០នាទីទៀបភ្លឺ កំលាំងអន្តរាគមន៍នៃអធិការខណ្ខមានជ័យ បានសហការជាមួយនគរបាលប៉ុស្ដិ៏ចាក់អង្រែលើ បានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានី ភ្នំពេញ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ:ជួញដូរដោយខុសច្បាស់នូវសារធាតុញៀន។

១-ជនសង្ស័យឈ្មោះ សាន ម៉ារិទ្ធ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩A ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធីនីភ្នំពេញ។

២-ជនសង្ស័ឈ្មោះ សំអែល រិយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ដោយមានកាសង្ស័យទើបហៅមកត្រួតពិនិត្យប្រទះឃើញក្រាមពណ៍សរថ្លាចំនួន១២កញ្ចាប់ថង់តូចនៅក្នុងហោប៉ៅរបស់ជនសង្ស័យ ឈ្មោះសាន ម៉ារិទ្ធ នឹងត្រួតពិនិត្យឃើញក្រាមពណ៍សថ្លា១៤កញ្ចាប់ថង់តូចនៅក្នុងហោប៉ៅខោវរបស់ជនសង្ស័យ ឈ្មោះ សំអែល រិយ៉ា ក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់មកសាក់សួរ នៅទីស្នាក់ការនគបាលប៉ុស្តិ៏រដ្នបាលចាក់អង្រែលើ តែម្ដង។

វត្ថុតាង និងសម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លាចំនួន២៦កញ្ចាប់ថង់តូច ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ខ មានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ