សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកឧត្តមសេនីយ៍ត្រី សរ សំណាង ដឹកនាំកងកម្លាំងប្រជុំជួរ ដើម្បីត្រៀមចេញល្បាត ថែរក្សាសុវត្ថិភាពសង្គម

ភ្នំពេញ៖ នៅយប់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ក្រុមប្រចាំបញ្ចាវេនទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការ បានដឹកនាំកងកម្លាំងចូលរួមប្រជុំជួរ មានចំនួនសរុប ៣៥នាក់ ដើម្បីត្រៀមចេញល្បាត ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចាប់ពីវេលាម៉ោង ១៩:១៥នាទីយប់ រហូតមកដល់ ២២:១៥យប់។

ដោយឡែកក្រៅពីពង្រឹងវិន័យកងកម្លាំង លោកឧត្តមសេនីយ៍ត្រី សរ សំណាង ក៏បានណែនាំឲ្យកងកម្លាំងរបស់ខ្លួនត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស លាងសម្អាងដៃជាមួយទឹកអាល់កុល ជាប្រចាំដើម្បីទប់ស្កាត់កុំមានការឆ្លងនូវជម្ងឺកូវីដ-១៩៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ