សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាក់ស្ដែងពីបទ លួច (ទូរស័ព្ទដៃ)

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:៥០នាទី កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ជនសង្ស័យចំនួន ០១នាក់ នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឲ្យបុគ្គលិករោងចក្រ ។

ជនរងគ្រោះឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៧៦ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង ។

វត្ថុតាងចាប់យកទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក iPhone Xmas ពណ៌ទឹកមាស សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ