សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក​ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

នៅថ្ងៃទី​២៨ កក្កដា ឆ្នាំ២០២០​ វេលាម៉ោង​ ២២:០០នាទី​យប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក​ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចមុខក្លោងទ្វាវត្តថាន់​ ផ្លូវ​សុធារស​ ក្រុម​៣៨​ ភូមិ៧​ សង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​។

ជនសង្ស័យ​ដែលឃាត់បានមានឈ្មោះ​ដូចខាងក្រោម៖

១.​ ឈ្មោះ​ ស៊ូ​ ពុធធី​ ភេទប្រុស​ អាយុ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅផ្ទះលេខ៧៩ស២​ ផ្លូវ​សុធារស​ ភូមិ៧​ សង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​ មុខរបរ​មិនពិតប្រាកដ​ ។

២.​ ឈ្មោះ​ សុខ​ ដារ៉ារតនះ​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះេលខ៨៥ZE0 ផ្លូវ​សុធារស​ ភូមិ​៧​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​ មុខរបរ​គ្មាន​ ។

វត្ថុតាងដកហូតរួមមាន៖

-​ ក្រាមសថ្លា​ (សង្ស័យ​សារធាតុ​ញៀន​)​ ០១កូនថង់តូច​ របស់ជនសង្ស័យឈ្មោះ​ ស៊ូ​ ពុធទី​ ។
-​ បំពង់កែវកែឆ្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀន​ ០១​ ។
-​ ដែកកេះ​កែឆ្នៃពណ៍ក្រហមចំនួន០១​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ