សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលខណ្ខបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

នៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩:០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏បានឃើញជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់ កូរ៉េ ពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-7134 ឆ្លងកាត់គោលដៅត្រួតពិនិត្យ នៅចំណុចផ្លូវមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ។

ដោយមើលទៅគួរអោយមានការសង្ស័យ និងមានការភ័យខ្លាច នៅពេលដែលបានឃើញកំលាំងសមត្ថកិច្ច នៅពេលនោះកំលាំងសមត្ថកិច្ច ក៏បានធ្វើឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ឃើញគ្រឿងញៀនចំនួនមួយកញ្ចប់តូច លាក់ទុកក្នុងដៃរបស់ជនសង្ស័យឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈោ្មះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករអាងចិញ្ចឹមត្រី សា្នក់នៅជិតវត្តនិរោធ និង​ ឈោ្មះ ជាង បៅស៊ីង ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរជាងកាត់សក់ សា្នក់នៅកាស៊ីណូបុកបៃ ក្រុងបាវិត ខេត្តស្វាយរៀង រួមទាំងវត្ថុតាងដូចជា ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់តូច និង ម៉ូតូមួយគ្រឿងម៉ាកៈ សង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-7134។

ភ្លាមនោះកំលាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង បញ្ចូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ