សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យម្នាក់ ករណីប្រព្រឹត្ដហឹង្សាដោយចេតនា បណ្ដាលឲ្យបែកក្បាលហូរឈាម

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦:០០នាទី កម្លាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យចំនួន០១នាក់ ដែលបានប្រព្រឹត្ដហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយយកដំបងឈើជ្រុងវាយបណ្ដាលឲ្យបែកក្បាលចេញឈាម កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣:០០ នាទី នៅចំណុចមុខឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម៥ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពន ភឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមេកាមើលឥវ៉ាន់ និងជនរងគ្រោះឈ្មោះ លាវ លីដែត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: កម្មករ បានផឹកស៊ីជាមួយគ្នា នៅឃ្លាំងហ៊ុងស៊ីង ពេលផឹកបាន ០១កំប៉ុង ជនរងគ្រោះក៏ឈប់ផឹក រួចដើរដេក ប៉ុន្ដែដេកមិនលក់ ព្រោះសម្លេងធុងបាសលឺៗពេក ពេលនោះជនរងគ្រោះបានដើរទៅប្រាប់ជនសង្ស័យឲ្យបន្ថយសម្លេង ចំនួន ០៣លើក។

ប៉ុន្ដែជនសង្ស័យ មិនបានបន្ថយសំម្លេងធុងបាសទេ ហើយជនរងគ្រោះបានទៅដកខ្សែព្រីភ្លើង យកទៅដោតកង្ហារនៅកន្លែងខ្លួនដេក ពេលនោះជនសង្ស័យខឹង និងស្រែកខ្លាំងៗ ដាក់ជនរងគ្រោះ រួចក៏យកដំបងបន្ទះឈើជ្រុងចំនួន ០១ដើម វាយទៅលើជនរគ្រោះ ចំនួន ០២ ដំបង ត្រូវចំដៃខាងឆ្វេង និងបែកក្បាលខាងក្រោយចេញឈាម រួចជនរងគ្រោះរត់ចេញក្រៅពីរបងឃ្លាំង និងស្រែកឲ្យគេជួយ ភ្លាមនោះក៏បានសន្ដិសុខ ហៅឡានសង្គ្រោះ នាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យ ម្ដុំផ្សារដេប៉ូ ។

លុះដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១:០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅវេលាម៉ោង១៦:០០នាទី ថ្ងៃខែឆ្នាំដដែល យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង (ដំបងឈើបន្ទះជ្រុងចំនួន ០១ ដើម ប្រវែង ០.៦ តឹក) ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ