សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ

នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល  នៃស្នងការនគរបាលរាជធានីភ្នំពេញ  បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងមួកសុវត្ថិភាពចំនួន ០១ ដែលពាក់ពន្ធ័បទល្មើសអំពើលួច ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ៥៧២១៩៣៣ ពាក់ស្លាកលេខ ភ្នំពេញ ១IF៥១៨៩ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៤ ផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ទៀង តុល ភេទប្រុស អាយុ ៤៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិប្រក់ភ្នំ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ឃាត់ខ្លួនថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ៣០ នាទី នៅចំណុចផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឈ្មោះ រស់ ទិត្យ ភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង ០០ នាទី នៅចំណុចផ្លូវលេខ ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៣៧០២១ ពាក់ស្លាកលេខ ភ្នំពេញ ១IF១៩០៩ និងមួកសុវត្ថិភាព ពណ៌ទឹកក្រូច ចំនួន ០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ