សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីលួចសំភារះ

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០​ វេលាម៉ោង ០១:៣០នាទី រំលងអាធ្រាត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែងលួចសំភារះ នៅចំណុចផ្ទះលេខ២៦​ ផ្លូវ២៩៤​ ភូមិ៥ សង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​ ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ​ ស៊ុំ​ វិចិត្រ​ ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនាតិខ្មែរ​ស្នាក់នៅមិនពិតប្រាកដ​ មុខរបរ រើសអេដចាយ, ឈ្មោះ ពេជ្យ​ ប៉ោង ភេទប្រុស អាយុ៣០ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះជួល​ ផ្លូវជាតិ២​ ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែល;​ ខណ្ឌមានជ័យ​ ភ្នំពេញ​ មុខរបរ រើសអេដចាយ​ និង ​ឈ្មោះ​ ធូ​ រ៉ុង​ ភេទប្រុស​ អាយុ​32ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅមិនពិតប្រាកដ​ មុខរបរគ្មាន​ ។

ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឺង ព្រោះចំហរទ្វាផ្ទះទុកចោល មិនដឹងទៅរស់នៅទីណាទេ​ ។

វត្ថុតាងដកហូតរួមមាន៖

១-​ ទុលឡឺវីស០២ដើម​ ដងពណ៌ខ្មៅលាយលឿង​
២- ដែកកាប់០១​ដើម​ ដងពណ៌ខ្មៅលាយលឿង​
៣- ដែកកាប់០១ដើម​ ដងពណ៌ក្រហមលាយលឿង​
៤-​ សោខ្សៀ០១ដើមពណ៌ស​ លេខ១៣​
៥- ពិលសម្រាប់ឆ្លុះចំនួន០១​
៦-​ សោរចិញ្ចៀនពណ៌ស​ ចំនួន ០២ដើម​ លេខ១២​
៧-​ សោរចិញ្ចៀនពណ៌ស​ ចំនួន ០២ដើម​ លេខ១៣
៨​-​ កូនកាំបិតខចុងស្រួចចំនួន ០១ដើម ដងពណ៌ក្រហម​
៩- ដែកលួស០១ សសៃសម្រាប់ឆ្កឹះសោរ​ ។
១០-​ ម៉ូតូសណ្តោងរឺម៉ក០១គ្រឿងម៉ាកសង់កូរ៉េ​ ពណ៌ក្រហម​លាយខ្មៅ​ គ្មានស្លាកលេខ​ ។
១១-​ តុឈើចំនួន០១ ។
១២-​ ទូឈើចំនួន០១​ ។
១៣​ ឡាបូលាងដៃអ៊ីណុក០១​ ពណ៌​ស​ ។
១៤​ ទ្វាឈើចំនួន០២សន្លឹក​ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ